បំបែកករណីក្លែងបន្លំគណនីតេលេក្រាម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឱ្យធ្វើការ វិនិយោគដើម្បីទទួលប្រាក់ចំនេញច្រើនក្នុងរយៈពេល​ខ្លី.

(រាជធានី​ភ្នំពេញ)​: យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីក្លែងបន្លំគណនីតេឡេក្រាមថ្នាក់ដឹកនាំនានា ដើម្បីឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដោយ ទទួលបានប្រាក់ចំណេញច្រើនក្នុងរយៈពេលខ្លី មាន ទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លា។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអម សាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបាន ឃាត់ខ្លួនជនសង្ស័យ ០១រូប ភេទប្រុស ជនជាតិខ្មែរ ដែលជាអ្នកទទួលប្រាក់ពីការឆបោកជនរងគ្រោះ។ តាមរយៈការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចបានឈានដល់ការឃាត់ខ្លួន ជនសង្ស័យចំនួន០៣រូបបន្ថែមទៀត ប្រុស០២រូប ជនជាតិរុស្សី និងស្រី០១រូប ជនជាតិខ្មែរ ដែលជា អ្នកធ្វើសកម្មភាពទទួលប្រាក់បន្តពីជនសង្ស័យ ខាងលើ និងបន្តប្តូរប្រាក់ជារូបិយប័ណ្ណអេឡិចត្រូនិច។

បច្ចុប្បន្នជនសង្ស័យ០៤រូបខាងលើ ត្រូវបាន នាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី តាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជន ទាំងអស់ សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យ ពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគ តាមអនឡាញផ្សេងៗអោយបានហ្មត់ចត់ជាមុន ចៀសវាងការខាតបង់ផលប្រយោជន៍ និង ទ្រព្យសម្បត្តិដោយប្រការណាមួយ។

 

ផ្សាយ​:ថ្ងៃទី​៤ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង