ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ អញ្ជើញជា អធិបតីបិទសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយ អាស៊ី លើកទី២០ ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» ប្រកបដោយជោគជ័យ.

(សៀមរាប)៖ បន្ទាប់ពីដំណើរការអស់ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ រួចមក អង្គ សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ» បានប្រារព្ធពិធីបិទប្រកបដោយ ជោគជ័យ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន ៕

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី (AMS) លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឱកាស គឺជាការប្រមូលនូវអ្នកដែលមានបទ ពិសោធខាងផ្សព្វផ្សាយវិទ្យុ ទូរទស្សន៍ និងអ្នក ប្រកបវិជ្ជាជីវៈខាងសារព័ត៌មាន ចែករំលែក នូរមេរៀនបទពិសោធ ដើម្បីអភិវឌ្ឍប្រព័ន្ធ ផ្សព្វផ្សាយទាំងក្នុងតំបន់និងសកលលោក។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីជា ការលើកកម្ពស់តួនាទីប្រព័ន្ធផ្សព្វផ្សាយ ក្នុងការអភិវឌ្ឍសង្គមប្រកបដោយចីរភាព នឹងប្រជាធិបតេយ្យ។ កិច្ចប្រជុំបានធ្វើការ ពិភាក្សាអំពីទំនួលខុសត្រូវរបស់ប្រព័ន្ធ ផ្សព្វផ្សាយក្នុងការធានានូវចីរភាពសង្គម និងការដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យ។

 

ផ្សាយ​:ថ្ងៃទី​២៤ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី

សៅ​ វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង