ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូ ក្រសួង អញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅ មណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃខួបលើកទី១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។

(រាជធានី​ភ្នំពេញ)​: ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញ​ដឹកនាំគណៈប្រតិភូក្រសួង ថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ (ព្រះបរមរតនកោដ្ឋ) នៅ មណ្ឌបព្រះបរមរូប នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃខួបលើកទី១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ “ព្រះបរមរតនកោដ្ឋ” (១៥ តុលា ២០១២ – ១៥ តុលា ២០២៥)។

សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវព្រះរាជបូជនីយ កិច្ចដ៏ ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះ កាយពលដ៏ធំធេងបំផុត ចំពោះជាតិមាតុភូមិ កម្ពុជា ដែលស្ថិតស្ថេរ ជារៀងរហូតនៅក្នុងដួងចិត្តរបស់ ប្រជានុរាស្ត្រខ្មែរជាកូន ជាចៅ ជាចៅទួត របស់ព្រះអង្គ។

សូមលំឱនកាយវាចាចិត្ត ថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គ ឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ និង សូមបួងសួងដល់គុណ្ណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក សូមដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​១៥​ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​

រូបថត​:ក្រសួង​ព័ត៌មាន​

 

 

ព័ត៌មានដែលជាប់ទាក់ទង