ឯកឧត្តម ម៉ាង ស៊ីណេត ភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សក្រុងអ៊ូស៊ី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងទីក្រុងអ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

(ខេត្តព្រះសីហនុ): នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សក្រុងអ៊ូស៊ី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងទីក្រុងអ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កិច្ចប្រជុំនេះធ្វេីនៅក្នុងសណ្ឋាគារ NOVOTEL ស្ថិតសង្កាត់៣ ក្រុងព្រះសីហនុ ដោយមានការអញ្ជេីញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលខេត្ត អ្នកវិនិយោគទុនចិនក្នុង និងក្រៅខេត្តជាច្រេីនរូប។
ផ្សាយ:ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
















