រដ្ឋបាលខេត្តព្រះសីហនុ|សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លា នៃទិវាខួបកំណើត គម្រប់ ៤៨ ឈានចូល ៤៩ ឆ្នាំ.

ក្នុងឱកាសដ៏មង្គលាភិរម្យប្រសើរថ្លៃថ្លានៃទិវាខួបកំណើត នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ របស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាល ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត ប្រជាពលរដ្ឋទូទាំងខេត្ត ព្រះសីហនុ ក្នុងនាមខ្លួនខ្ញុំបាទផ្ទាល់ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមអនុញ្ញាតសម្តែងនូវគារវកិច្ច និងអំណរសា ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរ គ្រប់ប្រការចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ យើងខ្ញុំសូមសម្តែងនូវការគោរពដ៏ស្មោះស្ម័គ្របំផុតចំពោះមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដោយបានប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតក នយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ដែលជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុង នីតិកាលទី៧ នៃរដ្ឋសភា ប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ម៉ត់ចត់ ប៉ិនប្រសប់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត បន្តបង្កើតបាននូវស្នាដៃ និងសមិទ្ធផលជាតិគួរឱ្យស្ញប់ស្ញែងជាច្រើនលើគ្រប់វិស័យ តាមរយៈការជំរុញអនុវត្តយុទ្ធសាស្ត្របញ្ជា កោណដំណាក់កាលទី១ និងគោលនយោបាយអាទិភាពនានា ពនានា ដើម្បីគាំទ្រដល់ដំណើរការស្តារ ដើម្បីគាំទ្រដល់ដំណើរការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ទន្ទឹមនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជាត្រូវបានការពារ យ៉ាងរឹងមាំ តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយសន្តិសហវិជ្ជមាន និងប្រើប្រាស់យន្តការអន្តរជាតិប្រកប ដោយប្រសិទ្ធភាព ក្នុងគោលដៅបន្តរក្សាសុខសន្តិភាពជូនជាតិ និងប្រជាជន ។
ជាថ្មីម្តងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បារមី លោកជំទាវម៉ៅ បារមីព្រះថោងនាងនាគ សូមជួយប្រោសព្រំបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូន ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទី ស្រលាញ់បំផុត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅត្រើយសន្តិភាព ប្រកបដោយភាពសម្បូរសប្បាយ រុងរឿងថ្កើងថ្កាន និងការអភិវឌ្ឍជាតិឱ្យកាន់តែមានភាពរីកចម្រើនលើ គ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ នឹងសុភមង្គលរបស់ប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរព ដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ ។
ផ្សាយ:ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)
