ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចេញប្រកាសព័ត៌មានជុំវិញករណីជនជាតិ កូរ៉េ១នាក់ស្លា.ប់ក្នុងបន្ទប់ សណ្ឋាគារ Queen Co.

(ខេត្តព្រះសីហនុ)៖ សេចក្តីប្រកាសព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មាន កិត្តិយស សូមជម្រាបជូន សាធារណជន មេត្តា ជ្រាបថាកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៧ និង០០នាទី សមត្ថកិច្ច នៃ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាន ទទួលព័ត៌មានថា នៅចំណុចសណ្ឋាគារ QueenCo ជាន់ទី២ បន្ទប់លេខ២២៤ ស្ថិតនៅក្រុមទី២៤ ភូមិ៣ សង្កាត់លេខ៣ ក្រុង.ខេត្តព្រះសីហនុ មានករណីជនជាតិកូរ៉េ ០១នាក់ ភេទប្រុស ស្លា.ប់ក្នុងបន្ទប់ទឹក ដោយ មិនដឹងមូលហេតុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជា ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ កម្លាំងសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ សហការជាមួយ សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុង ព្រះសីហនុ ចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវ
ជាលទ្ធផល អត្តសញ្ញាណសាកសពឈ្មោះ KIM SANGYONG ភេទប្រុស ជនជាតិ កូរ៉េ ថ្ងៃខែឆ្នាំកំណើត០១-មករា-១៩៦៧ មុខរបរ ទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ M901C9298 មានសុពលភាពត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០៣៣ ជាភ្ញៀវស្នាក់នៅក្នុង សណ្ឋាគារ QueenCo ដោយស្នាក់នៅ រយៈពេល ១១ថ្ងៃមកហើយ។
យោងតាមការស្រាវជ្រាវ ស៊ើបអង្កេត និង ការពិនិត្យសាកសព ជាបឋមសមត្ថកិច្ចជំនាញ សន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ការធ្វើអត្តឃាត (ដោយចងកសម្លាប់ខ្លួន) ហើយបច្ចុប្បន្ន សពខាងលើ ត្រូវបានប្រគល់ ជូននាយកដ្ឋាននគរបាលបច្ចេកទេស និង វិទ្យាសាស្ត្រ ដើម្បីបន្តនីតិវិធីជូនក្រុមគ្រួសារ នៃសព។អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន។
ផ្សាយ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)



