ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា បានអញ្ជេីញចូល ជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង។

(ស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ៍ ១កើត ខែកត្តិក ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំព្រៃ បាសាក់ VIP អគារ ខ សាលាខេត្តស្វាយរៀង ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងអន្តោប្រវេសន៍ និងជាប្រធានក្រុម ប្រតិបត្តិការទី៤ (ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប) តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក អន្តោប្រវេសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង ឯកឧត្តម ទូច សម្បត្តិ ឯកឧត្តម ផាន់ រតនៈ (អគ្គនាយករងអន្តោប្រវេសន៍ និង ជាអនុប្រធានក្រុមប្រតិបត្តិការទី៤) និងសមាជិ ក្រុមប្រតិបត្តិការទី៤ ខេត្តស្វាយរៀង បានអញ្ជេីញចូល ជួបសម្តែងការគួរសម និងគោរពរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀង។
ផ្សាយ:ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)





