ឯកឧត្តម​ ម៉ាង​ ស៊ីណេត​ អភិបាល​ខេត្តព្រះសីហនុ​ លេីកទឹកចិត្តអ្នកវិនិយោគ រួមគ្នាបង្កេីតផលឹតផល ដេីម្បីជាអត្តសញ្ញាណប្រចាំខេត្ត.

(ខេត្ត​ព្រះសីហនុ)​: ថ្លែងនៅក្នុងការបេីកវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បី ដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស ដែលមានការចូលរួមពីបណ្តាអ្នកវិនិយោគក្នុងស្រុកតំណាងក្រុមហ៊ុន ឯកជន​ សហគ្រាស​ និងអ្នកតំណាងធនាគារ នានា​ក្នុងខេត្ត​ព្រះសីហនុ ​ប្រមាណជាជាង

៣០០នាក់ នាព្រឹក​ថ្ងៃទី​២៣ ខែតុលា​ ឆ្នាំ២០២៥​ នេះដែលប្រារព្ធឡេីងនៅទីស្នាក់ការសាខាគណ:បក្សប្រជាជនកម្ពុជាក្រុងព្រះសីហនុ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អ៊ឹម​ សុខធី​ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឯកឧត្តម​ ម៉ាង​ ​ស៊ីណេត​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​ព្រះសីហនុ​ បានមាន​ប្រសាសន៍ថា​ ឯកឧត្តម​ ​ចង់អោយអ្នកវិយោគទុនក្នុងស្រុកនានា រួមគ្នាដេីម្បីបង្កេីត និងប្រម៉ូតនូវផលឹតផលប្រេីប្រាស់ ដែលជាស្នាដៃផលឹត

ឡេីងជារបស់​ប្រជាពលរដ្ឋ ខេត្តព្រះសីហនុ​អោយបានកាន់តែឆាប់តាមដែលអាចធ្វេីទៅបាន ។

ជាក់ស្តែងនៅក្នុងវេទិកាវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៥ ដើម្បី ដោះស្រាយសំណើ សំណូមពរ របស់ម្ចាស់អាជីវកម្ម សិប្បកម្ម រោងចក្រ សហគ្រាស​ ឯកឧត្តម​បានជម្រុញអោយបងប្អូនអាជីវករ អ្នករកស៊ីទាំងអស់គប្បីសហការគ្នាបង្កេីត ឫក៏ផលឹតអ្វីមួយសំរាប់តំណាងអោយខេត្តព្រះសីហនុផ្ទាល់ ដូចដែលខេត្តដ៏ទៃទៀតក្នុងព្រះរាជាណាចក្រកម្ពុជា​ ដេីម្បីផ្គត់ផ្គង់នៅស្រុក ឫក៏អាចធ្វេីការនាំចេញទៅប្រកួតប្រជែងក្រៅប្រទេសបាន។

ជាងនេះទៀត​ ឯកឧត្តម ម៉ាង​ ស៊ីណេត​ អភិបាល​ខេត្ត​ព្រះសីហនុ​បាន​គូសបញ្ជាក់​ថា​ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្រប់សម្រួលដល់ការដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអ្នកវិនិយោគទាំងអស់ផងដែរ។

 

ផ្សាយ:ថ្ងៃទី​២២ ខែតុលា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា​(Harry​VS)​

 

 

ព័ត៌មានដែលជាប់ទាក់ទង