លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជេីញដឹកនាំមន្ត្ត្រីកងរាជអាវុធហត្ថធ្វេីការបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។.

(ខេត្តតាកែវ)៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានសហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគ ឈាម(លើកទី២) ដើម្បីជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។កម្មវិធី នេះផ្តល់កិត្តិយសអញ្ជើញជាគណអធិបតីដោយ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវេជ្ជបណ្ឌិតសុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងមានការចូលរួមពី ព្រះសង្ឃដែលនិមន្តមកពីតាមបណ្តា វត្តមួយចំនួនក្នុងខេត្តតាកែវ លោក លោកស្រីតំណាងមន្ទីរ សុខាភិបាលខេត្ត នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។
ផ្សាយ:ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)




















