ឯកឧត្តម​ នេត្រ​ ភក្ត្រា​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ បានប្រគល់សៀវភៅរបាយការណ៍ស្ថានភាពសេរីភាព សារព័ត៌មាននៅ កម្ពុជា ចំនួន១០០ក្បាល​ ដល់លោក មីន​ ចាន់ធី​ ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៍មានដើម្បីសន្តិភាព​ និងជា​ចាងហ្វាង​អង្គភាព​គេហទំព័រ​សារព័ត៌មាន​ អាស៊ានដេលី.

 

ថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥.​

ខ្ញុំបាទ មីន ចាន់ធី ប្រធានសមាគមសម្ព័ន្ធ យុវជនសារព័ត៍មានដើម្បីសន្តិភាព​ និងជា​ចាងហ្វាង​អង្គភាព​គេហទំព័រ​សារព័ត៌មាន​ អាស៊ានដេលី​ព្រមទាំងសមាជិក​ សមាជិកាទាំងអស់ សូមថ្លែងអំណរអរគុណដល់​ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ដែលបានប្រគល់សៀវភៅរបាយការណ៍ស្ថានភាពសេរីភាព សារព័ត៌មាននៅ កម្ពុជា ចំនួន១០០ក្បាល​ ដល់រូបខ្ញុំបាទ.

ក្នុងឱកាសនេះដែរខ្ញុំបាទ មីន ចាន់ធី ប្រធាន សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បី សន្តិភាព ព្រមទាំងសមាជិក សមាគមសូមគោរព ជូនពរឯកឧត្តមរដ្ឋមន្ត្រីជួប ពុទ្ធពរទាំងបួនប្រការ គឺអាយុវណ្ណៈសុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ.

 

ផ្សាយ​:ថ្ងៃទី​២៩ ខែតុលា​ ឆ្នាំ២០២៥​

ដោយ​:សៅ​ វាសនា​(Harry​VS)​

 

ព័ត៌មានដែលជាប់ទាក់ទង