លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាលបានអញ្ជើញចូលរួមដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទសហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទារបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ.

(ខេត្តកណ្តាល): ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួម និង ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ចូលរួម សហការការពារ សន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធី ទទួលដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទារបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និវត្តន៍មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ក្រោយពីបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើក ទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូ ឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
ផ្សាយ:ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥









