កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ព្រះសីហនុ បានចុះឆែកឆេត្រួតពិនិត្យ អាវុធជាតិផ្ទះ និងបទល្មើសផ្សេងៗបាន ចំនួន៦ករណី.

(ខេត្តព្រះសីហនុ)​៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងក្រុង ដោយអនុវត្តតាមបទបញ្ជាពី ឯកឧត្តម ម៉ោង ស៊ីណេត ប្រធានគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ នៅ យប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទីយប់ ដល់ម៉ោង ០១:០០នាទី រំលងអធ្រាត កម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលក្រុងព្រះសីហនុ ដែលមានកម្លាំង ចម្រុះរួមមាន មន្ត្រីរដ្ឋបាលក្រុង កម្លាំង អធិការនគរបាលក្រុង – កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង និង កម្លាំងសណ្តាប់ ធ្នាប់ក្រុង បានចុះឆែកឆេត្រួតពិនិត្យអាវុធ ជាតិផ្ទុះ និងបទល្មើសផ្សេងៗ នៅចំណុច ផ្លូវលេខ២៨មិថុនា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទទួលបាន លទ្ធផលរួមមាន ៖ ឆែកឆេរ និងត្រួតពិនិត្យ រថយន្តចំនួន ៦២៤គ្រឿង – ម៉ូតូចំនួន ២៣៦គ្រឿង និង ម៉ូតូកង់បី (PassApp)ចំនួន ៣០៨គ្រឿង។

ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញ បទល្មើសផ្សេងៗ ចំនួន ០៦ករណី រួមមាន៖

– ករណីគ្រឿងញៀន២ករណី ឃាត់ខ្លួនមនុស្ស ចំនួន ២នាក់(ប្រុស) ជនជាតិខ្មែរម្នាក់និង ជនជាតិចិនម្នាក់ រួមទាំងដកហូតសម្ភារៈ មាន រថយន្តចំនួន ២គ្រឿង គ្រឿញៀន និង សម្ភារៈ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

-ករណីសង្ស័យពាក់ព័ន្ធបទល្មើសអន ឡាញ១ករណី ឃាត់ខ្លួនមនុស្សចំនួន ១នាក់ (ស្រី) ជនជាតិចិន និងដកហូតសម្ភារ វត្ថុតាង មាន រថយន្ត ០១គ្រឿង – ទូរស័ព្ទដៃចំនួន ១០គ្រឿង និងសម្ភារៈមួយចំនួន។

– ករណីឃាត់រថយន្តចំនួន២គ្រឿង ដែល មានភ្ជាប់ឧបករណ៍ «Fake BTS>>> សម្រាប់ផ្តាច់សេវាទូរស័ព្ទ និងជំនួស មកវិញនូវសេវាក្លែងក្លាយដើម្បីក្លែងបន្លំ ឬ បញ្ជូនSMSព័ត៌មានក្លែងក្លាយចូលមកទូរស័ព្ទ វិញដកហូត សម្ភារៈ វត្ថុតាងរួមមាន រថយន្ត ២គ្រឿង – ឧបករណ៍ «Fake BTS» ក្នុង រថយន្តមួយចំនួន។

-និងករណីសង្ស័យលួចឆ្លងដែនដោយ ខុសច្បាប់ ឃាត់ខ្លួនមនុស្ស ០២នាក់ (ប្រុស) ក្នុងនោះ ជនជាតិខ្មែរ ០១នាក់ និងជនជាតិ ចិន ០១នាក់ ព្រមទាំងដកហូតសម្ភារ វត្ថុតាង រួមមាន រថយន្តចំនួន ០១គ្រឿង-ទូរស័ព្ទដៃ ចំនួន ០៤គ្រឿង – ប័ណ្ណសម្គាល់ខ្លួន និង ប្រា ក់យ័នមួយចំនួន។

ក្រោយអនុវត្តបង្ក្រាបបានចំពោះ មនុស្ស និង សម្ភារៈ វត្ថុតាងដកហូតខាងលើសមត្ថិច្ចបាន បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បី សាកសួរ និងអនុវត្តនីតិវិធី។

ក្នុងកិច្ចប្រតិបត្តិការនេះដែរសមត្ថិច្ចបាន ផាកពិន័យ (មិនព្រមបង់ផាកពិន័យនៅ គោលដៅ) -ឃាត់ទុកម៉ូតូចំនួន ០២គ្រឿង (ករណីស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស)។ អប់រំណែនាំនៅគោលដៅជាក់ស្តែង អំពី ច្បាប់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់ គោលដៅត្រួតពិនិត្យចំនួន ២៤នាក់ ស្រី ០៨នាក់ (ជនជាតិខ្មែរ)៕

 

ផ្សាយ​:ថ្ងៃទី​២ ខែវិច្ឆិកា​ ឆ្នាំ២០២៥​

ដោយ:សៅ​ វាសនា(Harry​VS)​

ប្រភព​:លោក​ ឃាង​ ​ភារម្យ​

 

 

 

 

ព័ត៌មានដែលជាប់ទាក់ទង