ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឧបត្ថម្ភអំណោយដល់ក្រសួងមហាផ្ទៃ សម្រាប់ឧបត្ថម្ភបន្តជូនដល់សមរភូមិមុខ និងជនភៀសសឹក។

(ភ្នំពេញ): នៅព្រឹកថ្ងៃសុក្រ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងខុទ្ទកាល័យប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញ ទទួលអំណោយពីស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀងឧបត្ថម្ភជូនដល់ក្រសួងមហាផ្ទៃ សម្រាប់យកទៅឧបត្ថម្ភបន្តដល់សមរភូមិមុខ និង ជនភៀសសឹក។
អំណោយរបស់ស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង បានឧបត្ថម្ភដល់ក្រសួងមហាផ្ទៃ នាឱកាសនោះ រួមមាន ៖ ថវិកា ចំនួន ១០លាន រៀល, អង្ករ ចំនួន ៥តោន, ក្រមា ចំនួន ២០០, អារភ្លៀង ចំនួន ២០០, អង្រឹង ចំនួន ២០០ និង ថ្នាំពេទ្យ ចំនួន ១កេស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមបានជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ផ្សាយ:ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)





