រដ្ឋបាលខេត្តព្រះសីហនុ ប្រារឰពិធីអបអរសាទរ មីទ្ទិញខួបអនុស្សាវរីយ៍លេីកទី៧២ (៩.វិច្ឆិកា.១៩៥៣-៩.វិច្ឆិកា.២០២៥)

(ខេត្តព្រះសីហនុ):នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ម៉ាង សុីណេត អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រារឰពិធីអបអរសាទរ មីទ្ទិញខួបអនុស្សាវរីយ៍លេីកទី៧២ (៩.វិច្ឆិកា.១៩៥៣-៩.វិច្ឆិកា.២០២៥)នៅវេទិកា ៧មករាឯករាជ្យជាតិ ស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ
ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧២ នេះក៏ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗក្នុងខេត្តព្រះសីហនុ ភ្ញៀវ ជាតិ អន្តរជាតិ មន្ត្រីទូតនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្សយ៉ាងច្រើនកុះករ ៕
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថាទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាទិវាប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុតនៃមាតុភូមិកម្ពុជាយើង និងបានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្នុងនាមជាកុលបុត្រ កុលធីតាខ្មែរ យើងទាំងអស់គ្នា ត្រូវប្តេជ្ញាខិតខំយក អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដង្ហែតាមស្នាព្រះហត្ថប្រវត្តិសាស្ត្រ និងគំរូវីរភាពរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ «ព្រះករុណា ព្រះបរមរតនកោដ្ឋ» និងរួមគ្នាជាធ្លុងមួយក្រោមម្លប់ដ៏ ត្រជាក់របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាបិតាសន្តិភាព ដែលនាំមកនូវសុខ សន្តិភាពឯកភាពជាតិ ឯកភាពទឹកដី ទាំងស្រុង និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលជាមរតកដ៏ថ្លៃថ្លា និងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងធ្វើដំណើរយ៉ាងស្វាហាប់ ម៉ឹងម៉ាត់ បុរេសកម្ម និងឆន្ទៈមុតស្រួច បន្តពូនជ្រុំថែរក្សា និងការពារ ឱ្យបានស្ថិតស្ថេរចេរកាលនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍន៍ និងអត្ថិភាពជានិរន្តរនៃជាតិខ្មែរប្រកបដោយភាពឈ្លាសវៃ និងទស្សនវិស័យទំនើប។
ផ្សាយ:ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥
ដោយ:សៅ វាសនា(HarryVS)






















