លោកផ្កាយ១ កែវ ជា ប្រកាសប្តឹង”ដើម រាំង”និងទទួលស្គាល់ថា ខ្លួនពិតជាបានយកលុយពី ជនជាតិវៀតណាមក្នុងម្នាក់ៗ ចំនួន២ម៉ឺនដុងប្រាកដមែន!(មានវីដេអូ).

(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍តាមប្រព័ន្ធ Telegram នៅថ្ងៃ០៩.១១.២០២៥ លោកឧត្តមសេនីយ៍ត្រី កែវ ជា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិកោះរកា បានទទួលស្គាល់ថា រូបលោកនិងមន្ត្រីក្រោមឱវាទ ពិតជាបានយកលុយពីកម្មករជនជាតិវៀតណាម ដែល ធ្វើដំណើរចេញចូល តាមច្រកទ្វារព្រំដែនមួយនេះ ក្នុង ម្នាក់ៗចំនួន២០.០០០ដុងលុយវៀតណាម ប្រាកដ មែន..!!។

ដោយលោក កែវ ជា បញ្ជាក់ថា លុយគេឱ្យហើយ បើ យើងមិនយកមានតែមនុស្សឆ្កួត…!!។

បើតាមលោក កែវ ជា លុយដែលលោក ទទួលយក ពីកម្មករវៀតណាម ជាថ្នូរនឹងការត្រួតពិនិត្យបំពេញ ឯកសារ ដែលពួកគេចេញចូលទៅមក បម្រើការងារ ជាប្រចាំតាមបណ្តា(បេន)ស្រូវនានា ក្នុងដីខាងខ្មែរ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។

ស្របពេលដែលលោក កែវ ជា និយាយថា (បេន)ស្រូវ មានចំនួន៧កន្លែង អញ្ចឹងតម្រូវការពលកម្ម នៃកម្មករ វៀតណាម ក្នុង១ថ្ងៃៗ រាប់រយនាក់ឯណោះ.!!។

ក្រៅពីប្រកាសទទួលស្គាល់រឿង យកលុយពីកម្មករ វៀតណាម.លោក កែវ ជា ក៏បានប្រកាសប្តឹង សារព័ត៌មាន”ដើមរាំង”ផងដែរ។

ដោយផ្អែកថា គ្មានអង្ករចេញទៅប្រទេសវៀតណាមនោះ ទេ! បែរជា”ដើមរាំង”ចុះផ្សាយថា មានការនាំចេញអង្ករ ទៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនកោះរកា និងបង់លុយក្នុង១ឡានៗចំនួន១០០ដុល្លារក្រោម ការគ្រប់គ្រងរបស់លោក.!!។

*ជាការឆ្លើយតបលោក ចាន់ ថន នាយកប្រតិបត្តិនៃ គេហទំព័រ”ដើមរាំង”បានបញ្ជាក់ថា”ដើមរាំង”ផ្សព្វផ្សាយ តាមប្រភព.មិនបំផ្លើសមិនបំភ្លៃ.មិនបំពានសិទ្ធិអ្នកដទៃ មិនបំភ្លៃការពិត.មិនដើរតួជាតុលាការសម្រេចសេចក្តី.!។ និយាយជារួមប្រភពប៉ុណ្ណា និយាយប៉ុណ្ណឹង និងបាន ធ្វើបទសម្ភាសន៍មន្ត្រីពាក់ព័ន្ធ ដែលរងការចោទប្រកាន់ ដើម្បីឱ្យមានចម្លើយទាំងសងខាង ស្របតាបច្បាប់ស្តីពី របបសារព័ត៌មាន!!។

ក្នុងនោះ ទោះពិតឬមិនពិត ក៏”ដើមរាំង”មិនធ្វើការ សន្និដ្ឋានឬវិនិច្ឆ័យអ្វីឡើយ។ ពោលគឺ ក្រោយចុះផ្សាយស្រាប់តែលោក កែវ ជា ខឹងច្រឡោតតោតតូងបញ្ចេញប្រតិកម្មផ្អើលអស់ បណ្តាញសង្គម..!។

លោក ចាន់ ថន អះអាងថា ចង់ប្តឹងឬមិនប្តឹងជាសិទ្ធិ បុគ្គលរបស់លោក កែវ ជា គ្មាននរណាហាមឃាត់ ឡើយ!។

ប៉ុន្តែលោក ចាន់ ថន បានត្រៀមឯកសារប្រភពនិង មេធាវី ដើម្បីបំពេញបែបបទ ដាក់ជូនតំណាងអយ្យការ សម្រាប់ពិនិត្យនិងផ្ទៀងផ្ទាត់ តាមឆន្ទានុសិទ្ធិរបស់ តុលាការ។

លោក ចាន់ ថន បញ្ជាក់ទៀតថា ខ្ញុំមានពេលវេលា គ្រប់គ្រាន់ សម្រាប់តតាំងក្តី ជាមួយលោក កែវ ជា ទាំង៣សាលា.!ហើយប្រសិនបើ តុលាការតម្កល់រឿងទុក ឥតចាត់ការ ឬទម្លាក់បទលើលោក ចាន់ ថន វិញ!។ គឺរូបលោក នឹងប្តឹងបកវិញតាមមាត្រា៣១១ នៃក្រម ព្រហ្មទណ្ឌ ដោយគ្មានការលើកលែងឡើយ…!!។

*សូមជម្រាបថា កាលពីថ្ងៃទី០៧.១១.២០២៥”ដើម រាំង”បានផ្សាយព័ត៌មាន១ក្រោមចំណងជើងថា”ធ្លាយ រឿងរថយន្តដឹកអង្ករ ទៅលក់នៅវៀតណាម បង់លុយឱ្យ ប៉ូលសព្រំដែនកោះរកា ក្នុង១ជើងៗចំនួន៤០ម៉ឺនរៀល ជាកំហិត”។

ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺយោងតាមប្រភពដែល អះអាងថា រាល់”រថយន្តយីឌុប”ដឹកអង្ករ ទៅលក់ ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិ កោះរកា។ គឺបង់លុយឱ្យមន្ត្រីនគរបាលច្រកទ្វារព្រំដែនមួយនេះ ក្នុង១ជើងៗចំនួន១០០ដុល្លារ ក្នុងនោះសូម្បីរថយន្ត ដឹក”គ្រាប់ឈូក”និងរថយន្តដឹក”ផ្លែស្វាយ”ទៅលក់ឱ្យ ឈ្មួញវៀតណាម ក៏ត្រូវបង់លុយអស់១០០ដុល្លារ ក្នុង មួយជើងៗផងដែរ។

ជាក់ស្តែង ស្នាក់ការនិងគយ នៅព្រំដែនមួយនេះ បាន ទទួលស្គាល់ថា ពិតជាមានអង្ករ៣កំណាត់ ដឹកចេញទៅ វៀតណាម តាមផ្លូវទឹកប្រាកដមែន!។ ខណៈលុយបាយទឹកបន្តិចបន្តួច គឺយកពីឈ្មួញ វៀតណាម មិនយកពីខ្មែរនោះទេ.!។ ទន្ទឹមនិងនោះលោក កែវ ជា ផ្ទាល់ក៏បានបដិសេធរឿង លុយ១០០ដុល្លារក្នុង១ឡាន ប៉ុន្តែទទួលស្គាល់រឿងយក លុយបាយទឹកពីអាជីវករ៕

 

ផ្សាយ​:ថ្ងៃទី​៩ ខែវិច្ឆិកា​ ឆ្នាំ២០២៥

ដោយ:សៅ​ វាសនា(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង