នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿងនោះ ដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ីបានចូលចតនៅវេលាព្រឹកម៉ោង 10:00នាទី ថ្ងៃទី 6 ខែមេសា ឆ្នាំ2026 នេះ ដេីម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល 3 ថ្ងៃ(ថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026).

(ខេត្តព្រះសីហនុ):នាវាចម្បាំងរបស់រុស្សុី២គ្រឿងបានចូលចតក្នុងនៅវេលាព្រឹកម៉ោង 10:00នាទី ថ្ងៃទី 6 ខែមេសា ឆ្នាំ2026 នេះ ដេីម្បីធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល 3 ថ្ងៃ(ថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026).
នាវាចំបាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿងនោះ ដឹកនាំដោយលោក វរនាវីឯក GAEVOY Andrei ប្រធានក្រុមនាវាកងទ័ពជើងទឹករុស្ស៊ី ដឹកនាំកងនាវា សហព័ន្ធរុស្ស៊ី ចំនួន 2 គ្រឿង មាននារិកសរុបចំនួន 200 នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់3 ក្រុងព្រះសីហនុ.
ក្នុងដំណេីរទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា រយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 6-8 ខែមេសា ឆ្នាំ2026 នេះក៏មាននឹងមានការទទួលស្វាគមន៍រាក់ទាក់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ខេត្តព្រះសីហនុផងដែរ ក្នុងនោះ គណៈប្រតិភូនឹងអញ្ជើញចូលជួបសំដែងការគួរសមជាមួយ
ឯកឧត្តម ថ្នាក់ដឹកនាំ ដូចជា÷ឯកឧត្តម ប្រធានអគ្គនាយកកំពង់ផែស្វ័យយ័តក្រុង ព្រះសីហនុ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក អភិបាលក្រុងព្រះសីហនុ ឯកឧត្តម មេបញ្ជាការមូលដ្ឋានសមុទ្ររាម
ឯកឧត្តម មេបញ្ជាការកងទ័ពជើងទឹក នៃកងយុទ្ធពល
ខេមរភូមិន្ទ និងមានការលេងកីឡាជាមិត្តភាព បាល់ទះ
បាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិកកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម។
+លក្ខណៈបច្ចេកទេសនាវា÷
1-នាវាទីមួយឈ្មោះ SOVERSHENNYY លេខ 333
មេបញ្ជាការនាវា លោក វរនាវីឯក SHMAGIN Artem
ទម្ងន់ផ្ទុក 2,250 តោន បណ្ដោយ 104.5 ម៉ែត្រ ទទឹង 13 ម៉ែត្រ ជម្រៅទឹក 7.95 ម៉ែត្រ មាននាវិកសរុបចំនួន 100 នាក់។
2-នាវាទីពីរឈ្មោះ REZKIY លេខ 343
-មេបញ្ជាការនាវា លោក វរនាវីឯក KOVALEV
Evgenii -ទម្ងន់ផ្ទុក 2,250 តោន បណ្ដោយ 104.5 ម៉ែត្រ
ទទឹង 13 ម៉ែត្រ ជម្រៅទឹក 7.95 ម៉ែត្រ មាននាវិកសរុបចំនួន 100 នាក់។
ផ្សាយ:ថ្ងៃទី6 ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:មូលដ្ឋានសមុទ្ររាម





