វគ្គ១.ផ្សាយចេញនៅថ្ងៃទី ០៦ខែមេសាឆ្នាំ២០២៦
ភ្នំពេញ ៖ មានករណី ចាក់ដីចូលចំណីប្រឡាយបឹងទំពុន រំលោភបំពានដីចំណីប្រឡាយបឹងទំពុន យ៉ាងគឃ្លើនមិនញញើតនិងច្បាប់ ស្ថិតនៅ សង្កាត់ដង្កោ  ខណ្ឌដង្កោ  រាជធានីភ្នំពេញ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ឬកំពុងដេកលុងលក់ តើការចាក់ដីចូលចំណីប្រឡាយបឹងទំពុន ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តើករណីខាងលើ មានលិខិតអនុញាតឬមួយយ៉ាងណា សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។

អង្គភាពសារព័ត៌មានយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោកស្រី គឹម ញឹម អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ សូមមេត្តាចុះត្រួតពិនិត្យ ទីតាំងខាងលើ ដោយក្តីអនុគ្រោះ ម្ចាស់ចាក់ដីចូលចំណីប្រឡាយបឹងទំពុន ទាំងបំពាន រំលោភលើដីប្រឡាយ ដែលជាសម្បត្តិរដ្ឋ
យោងតាមរូបភាពសារព័ត៌មានយើង បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដីចូលមាត់ច្រាំងទន្លេសាងសង់សំណង់រឹងបុកគ្រឹះ រំលោភ ចូលមាត់ច្រាំងទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានយើងស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបុកគ្រឹះ រំលោភបំពានដីមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានយើងសង្ឃឹមថា  ក្រសួងធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញនិងជួយស្រាយបំភ្លឺ ក្នុងករណីខាងលើថា តើមានសុំច្បាប់សាងសង់សំណង់រឹងដែលឬទេ  ដោយក្តីអនុគ្រោះ ។
អង្គភាពផ្សារព័ត៌មានយើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានយើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}
ព័ត៌មានដែលជាប់ទាក់ទង