កម្លាំងជំនាញអធិការដ្ឋានគរបាលក្រុងសិរីសោភ័ណ ដឹកនាំ​កម្លាំងប៉ុស្តិ៍នគរបាលបាន ចុះបង្ក្រាបល្បែងស៊ីសង (លក់ឆ្នោត) នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ  បានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់​  ភេទ​ស្រី​  រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ផ្សារថ្មី ហៅផ្សា

អធិការដ្ឋាននគរបាលក្រុង​សិរីសោភ័ណ
ដោយមានការដឹកនាំរបស់​ លោក​ឧត្តមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​❤️
នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី កម្លាំងជំនាញអធិការដ្ឋានគរបាលក្រុងសិរីសោភ័ណ ដឹកនាំ​កម្លាំងប៉ុស្តិ៍នគរបាលបាន ចុះបង្ក្រាបល្បែងស៊ីសង (លក់ឆ្នោត) នៅក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណ បានធ្វើការនាំខ្លួនជនសង្ស័យ ០១នាក់​ ភេទ​ស្រី​ រស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ (ផ្សារថ្មី ហៅផ្សារចំការគរ) ស្ថិតនៅភូមិ២ សង្កាត់កំពង់ស្វាយ យកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។ ក្នុងពេលសាកសួរជនសង្ស័យបានសារភាពថាខ្លួនបានធ្វើការស៊ីឈ្នួល(លក់ឆ្នោត)ឱ្យឈ្មោះល័ក្ខ ភេទស្រី អាយុប្រហែល ៣០ ឆ្នាំ មានទីលំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ។ -សំភារៈវត្ថុតាងដកហូតរួមមាន:
១.ទូរសព្ទចំនួន ០២គ្រឿង:iphone 15 pro maxពណ៌ប្រផេះចំនួន១គ្រឿងនិង iphone11 promax. ចំនួន០១គ្រឿង។
២.សៀវភៅកត់លេខឆ្នោតថៃ និងយួនចំនួន០២ក្បាល។
៣.សៀវភៅបញ្ជីគិតលុយចំនួន ០៤ក្បាលធំ០៣ក្បាលនិងតូច០១ក្បាល។
៤.សៀវភៅគាត់លេខឆ្នោតចេញចំនួន ០៣ក្បាល។
៥.ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង។
បច្ចុប្បន្ន​ជនសង្ស័យបានបញ្ជូនទៅស្នងការដ្ឋាន ដេីម្បីបន្តនីតិវិធី។ដោយឡែកមេឆ្នោតកំពុងគេចខ្លួន​៕
ប្រភព អធិការដ្ឋាននគរបាលក្រុង​សិរីសោភ័ណ

ព័ត៌មានដែលជាប់ទាក់ទង