លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី​ ដែលបាន​ឧបត្ថម្ភ​ ជាភេសជ្ជ:ចំនួន៥០០ កេស ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។​​

(ខេត្តព្រះសីហនុ):នៅមុននេះបន្តិចព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តព្រះសីហនុ បានធ្វើការបង្ហោះសំណេរនៅលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសផ្លូវការរបស់លោកដោយ មានខ្លឹមសារដូចខាងក្រោម:

ខ្ញុំបាទ សូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ដែលមានទឹកចិត្តសប្បុរស បាននាំយកភេសជ្ជៈ វី-កូឡា ចំនួន ១០០កេស, ទឹកពិសាបរិសុទ្ធ វី-អាក់ទីវ ចំនួន ២០០កេស និងស្រាបៀរ វឌ្ឍនៈ ព្រីមៀម ចំនួន ២០០ កេស សរុបចំនួន ៥០០ កេស ឧបត្ថម្ភដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

សូមជូនពរ អ្នកឧកញ៉ា អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ឱ្យមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងសមប្រកបនូវពុទ្ធពរជ័យទាំង០៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

ផ្សាយ​:ថ្ងៃទី​៦ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង