ករណីមេភូមិរកាកុះ សង្កាត់ព្រៃស និងបក្ខពួក ជាច្រើននាក់ រួមគំនិតគ្នាយកដីសាធារណៈ «ដីស្រះទឹករួមភូមិ» លក់ទាំងទំនើបចិត្ត ក្នុងតម្លៃប្រមាណជាជាង២លាលដុល្លារ ឲ្យឈ្មួញដ៏អាថ៌កំបាំងម្នាក់ អភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប នៅមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយនៅឡើយនោះទេ

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}
Update៖ ដីសាធារណៈ «ស្រះទឹករួមភូមិ» ទំហំជាង ១ហិកតា ត្រង់ចំណុចភូមិរកាកុះ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានលោក ទូច តាំងស្រួ មេភូមិរកាកុះ សម្រេចយកលក់ទាំងទំនើងចិត្តឲ្យឈ្មួញដ៏អាថ៌កំបាំងម្នាក់ ដែលគេបង្ហើបថា មានងារជា «ឧកញ៉ា»។

ប្រភពព័ត៌មានច្បាស់ការណ៍ ការប្រព្រឹត្តទាំងទំនើងចិត្តពីសំណាក់មេភូមិរកាកុះ នេះ គឺមានការរួមគំនិតជាមួយបក្ខពួក ទាំង១៨នាក់ ដែលក្រុមទាំង១៨នាក់នោះគឺជាក្រុមគណៈកម្មការភូមិ ដែលបង្កើតឡើងដោយមេភូមិរកាកុះ និងមានមេភូមិជាប្រធានគណៈកម្មការ។

ករណីខាងលើនេះ លោក ចៅសង្កាត់ព្រៃស សួង សំអុល បានបកស្រាយប្រាប់សារព័ត៌មានយើងដោយធ្វើការបដិសេធថា លោកជាចៅសង្កាត់មិនបានដឹងរឿងលក់ដីនេះនោះទេ! ខណៈពេលដែលលោក ប្រាក់សុគន្ធ សំណាង ប្រធានសុរិយោដីនិងភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញក៏មិនបានដឹងពីព្រោះដីនេះជាប្រភេទដីគ្មានប្លង់។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ពុំមានការការបកស្រាយបំភ្លឺព័ត៌មានណាមួយជាមួយអ្នកសារព័ត៌មានយើងនោះទេ ទោះបីជាមានលេខទូរស័ព្ទហៅចូលក៏ស្រីមិនទទួលទូរស័ព្ទនោះដែរ។

ភាពអាថ៌កំបាំងដែលជាសញ្ញានៃការប្រព្រឹត្តអំពើពុករលួយទាំងនេះ ត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែបែរជាលោកស្រី គឹម ញឹប អភិបាលខណ្ឌ រូបនេះហាក់កំពុងតែចូលរួមរក្សាភាពស្ងៀមស្ងាត់ទៅវិញ ខណៈសាធារណៈមតិទាមទារឱ្យលោកស្រី ចេញសេចក្តីថ្លែងការណ៍ប្រកាសបំភ្លឺព័ត៌មានជាសាធារណៈ។

ប្រភពព័ត៌មានដែលច្បាស់ការណ៍បន្ថែមទៀតនោះ ដីស្រះទឹកត្រង់ចំណុចខាងលើនេះ ត្រូវបានក្រុមវាស់វែងដ៏អាថ៌កំបាំងមួយក្រុម បានធ្វើសកម្មភាពកិច្ចការងារចុះវាស់វែង បាញ់ប្លង់ GPS បោះបង្គោលកំណត់ព្រំដីដើម្បីរៀបចំកសាងឯកសារបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ គោលដៅចេញប្លង់កម្មសិទ្ធិ (ប្លង់រឹង)។

យ៉ាងណាការចុះវាស់វែង បាញ់GPS ដោយក្រុមអាថ៌កំបាំងទាំងនោះ លោក ប្រាក់សុគន្ធ សំណាង ប្រធានសុរិយោដីនិងភូមិបាលខណ្ឌដង្កោ បានប្រាប់សារព័ត៌មាន ដោយបដិសេធថាមិនមែនជាក្រុមមន្រ្តីជំនាញរបស់ខ្លួននោះទេ។

សាធារណៈមតិបានលើកឡើងថា ការយកដីសាធារណៈយកលក់ឲ្យឈ្មួញទាំងអាថ៌កំបាំងនិងទាំងទំនើងចិត្ត ពីសំណាក់ លោកទូច តាំងស្រួ មេភូមិរកាកុះ រួមទាំងបក្ខពួកទាំងអស់នេះ គឺជាសញ្ញាបង្ហាញពីការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ ដោយតម្រូវឱ្យរដ្ឋាភិបាលកម្ពុជាបើកការស៊ើបអង្កេតជាបន្ទាន់៕
ប្រភព សារព័ត៌មាន កងមាស ញូវ

{“remix_data”:[],”remix_entry_point”:”challenges”,”source_tags”:[“local”],”origin”:”unknown”,”total_draw_time”:0,”total_draw_actions”:0,”layers_used”:0,”brushes_used”:0,”photos_added”:0,”total_editor_actions”:{},”tools_used”:{},”is_sticker”:false,”edited_since_last_sticker_save”:false,”containsFTESticker”:false}

ព័ត៌មានដែលជាប់ទាក់ទង