លោកឧត្តមសេនីយ៍ឯក លី ឡាយ ដឹកនាំក្រុមការងារនាយកដ្ឋាន សួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោ វ័យ ធឿន ដែលកំពុង សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តេជោសន្តិភាព

(រាជធានីភ្នំពេញ)​ ៖ ក្រោមការណែនាំរបស់ ឯកឧត្តមអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង មានការយកចិត្តទុកដាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ចេត អគ្គស្នងការនគរបាលជាតិ ចំពោះសុខទុក្ខកងកម្លាំង នគរបាលជាតិ នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ឯក លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារ បេតិកភណ្ឌ បានដឹកនាំក្រុមការងារនាយកដ្ឋានទៅសួរសុខទុក្ខ និងនាំយកថវិកាចូលរួមរបស់មន្ត្រីក្នុងនាយកដ្ឋានចំនួន

៣.១៧០.០០០រៀល ឧបត្ថម្ភលោកឧត្តមសេនីយ៍ទោ រ៉យ ធឿន អនុប្រធាននាយកដ្ឋាន ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ តេជោសន្តិភាព។

សូមជម្រាបជូនថា នៅវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ រ៉យ ធឿន និងភរិយា បានធ្វើដំណើរដោយរថយន្តមកបំពេញការងារនៅនាយកដ្ឋានដូច សព្វមួយដង ហើយបានឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជាមួយ រថយន្តដឹកទឹកកកធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យលោក និងភរិយាបោកផ្ទប់រាង្គកាយ។ ភ្លាមៗលោកបានទៅទទួលការ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ ហើយ ត្រឡប់មកបន្តព្យាបាលនៅផ្ទះ។ លុះដល់ថ្ងៃទី២ ខែមេសា

ឆ្នាំ២០២៦ ជំងឺលោកបានធ្វើឡើងវិញនិងមានសភាពធ្ងន់ធ្ងរឡើងៗ រហូតកម្រើកដៃជើងពុំបាន និងនិយាយពុំកើត។

បច្ចុប្បន្នលោកកំពុងស្ថិតក្រោមការពិនិត្យតាមដានយ៉ាងយកចិត្ត ទុកដាក់បំផុតពីសំណាក់ក្រុមគ្រូពេទ្យជំនាញ៕

 

ផ្សាយ​:ថ្ងៃទី​៧ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​អគ្គ​ស្នងការ​នគរបាលជាតិ

 

ព័ត៌មានដែលជាប់ទាក់ទង