Update (វគ្គ២)ក្រោយពីអង្គភាពសារព័ត៌មានយើងខ្ញុំបានផ្សព្វផ្សាយកាលពីថ្ងៃទី ១៣ខែមីនា ឆ្នាំ២០២៦ បានធ្វើសេចក្ដីរាយការណ៍សុំធ្វើកិច្ចសម្ភាសន៍ជូនទៅដល់ខាងមន្ត្រីធនធានទឹកគាត់បានធ្វើបទសម្ភាសន៍មកខាងអង្គភាពសារព័ត៌មានយើងខ្ញុំអោយដឹងថា គាត់បានជ្រាបជាព័ត៌មានហើយគាត់នឹងចាត់មន្ត្រីជំនាញឱ្យចុះទៅត្រួតពិនិត្យនៅទីតាំងផ្ទាល់ តែមកដល់ពេលនេះហាក់ដូចជាមានភាពស្ងប់ស្ងាត់មិនមានអ្វីប្រែប្រួលសោះ អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំបានធ្វើការទំនាក់ទំនងទៅលោកម៉ូវ ម៉ានិតអភិបាលនៃគណៈអភិបាល ខណ្ឌច្បារអំពៅ ដែរតែគ្មានការឆ្លើយតប តើមន្ត្រីប្រចាំតំបន់ដេកលង់លក់អស់ហើយឬយ៉ាងណា? ទើបបណ្ដែតបណ្ដោយឱ្យម្ចាស់ផ្ទះទីតាំងខាងលើសាងសង់សំណង់រឹង បុកគ្រឹះរឹងមាំ ធ្វើព្យុះភ្លៀងតាមអំពើចិត្ត។

ផ្សាយចេញថ្ងៃទី០៧ខែមេសាឆ្នាំ២០២៦
តាមសេចក្ដីរាយការណ៍ពីពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦នេះថា ម្ចាស់ភូមិផ្ទះសាងសងសំណង់រឹង អាងមានលុយ អាចសាងសង់សំណង់រឹងបុកគ្រិះយកដីច្រាំងទន្លេជាច្រើនម៉ែត្របានយ៉ាងរលូន ហាក់បីដូចជាមិនគោរពច្បាប់បន្តិចសោះឡើយ ទីតាំងនេះស្ថិតនៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពពលរដ្ឋនៅក្នុងមូលដ្ឋានមានចម្ងល់បានលើកឡើងថា តើច្បាប់ទុកអនុវត្តជាមួយនរណា? ជាក់ស្ដែងដូចករណីខាងលើនេះ អាជ្ញាធរមូលដ្ឋានហាក់បីដូចជាមើលរំលង បានបណ្ដែតបណ្ដោយឲ្យម្ចាស់ភូមិគ្រឹះសាងសង់សំណង់យ៉ាងរឹងមាំ ចូលចំណីដីច្រាំងទន្លេជាច្រើនម៉ែត្របានបែបនេះទៅកើត។
ពលរដ្ឋមានមន្ទិលសង្ស័យនិងមានសួរលើកឡើងថា តើអាជ្ញាធរមូលដ្ឋានបានដឹងអំពីការសាងសង់សំណង់រឹងចូលច្រាំងទន្លេនេះ ដែរឬយ៉ាងណា? ឬក៏ដឹងហើយធ្វើមិនឃើញ?
ហើយទាំងអស់នេះគ្រាន់តែជាមតិនិងសេចក្ដីរាយការណ៍ពីពលរដ្ឋតែប៉ុណ្ណោះ។ ពលរដ្ឋនៅក្នុងមូលដ្ឋាន សូមសំណូមពរដល់ លោកម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងលោកចៅសង្កាត់ព្រែកប្រា សូមមេត្តាដាក់មន្ត្រីជំនាញ ចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន។
អង្គភាពសារព័ត៍មានASEAN DAILY យើងនិងតាមដានព័ត៌មាននេះ និងសុំបទសម្ភាសន៍ពីអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធបន្តទៀត។
យោងតាមរូបភាពសារព័ត៌មានASEAN DAILY យើងខ្ញុំ បានចុះថតយករូបភាព និងសូមធ្វើសេចក្តីតើរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការសាងសង់សំណង់រំលោភ ចូលចំណីដីរដ្ឋខាងលើ រឹងជាងការអនុវត្តច្បាប់ ឬមួយអនុក្រិត្យខ្លាំងជាង ?
យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥
យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី រៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ សូមមេត្តាជួយបើកបង្ហាញ ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលកំពុងសាងសង់សំណង់ រំលោភបំពានចំណីដី រដ្ឋ ដែលមានទីតាំងខាងលើ ដែលកំពុងសាងសង់ខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ ។
អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ។
អង្គភាពអ្នកសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ
អង្គភាពអ្នកសារព័ត៌មានគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។
