លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Andrei GAEVOY មេបញ្ជាការនាវា និងពិធីជប់លៀងលើនាវាកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សី Sovershennyy ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕

(ខេត្តព្រះសីហនុ): នៅវេលាម៉ោង១៨និង០០នាទីល្ងាច ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជេីញចូលរួមក្នុងជំនួបសម្តែងការគួរសម ជាមួយលោក Andrei GAEVOY មេបញ្ជាការនាវា និងពិធីជប់លៀងលើនាវាកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សី Sovershennyy ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
សូមបញ្ជាក់ថានាវាចម្បាំងកងស្វ័យការពារជើងទឹកសហព័ន្ធរុស្សីបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដេីម្បីធ្វេីទស្សន:កិច្ចនៅកម្ពុជាមានរយ:ពេលបីថ្ងៃគឺចាប់តាំងថ្ងៃទី៦-៨ខែមេសា ឆ្នាំ២០២៦ជាមួយនារិកសរុបប្រមាណ ២៦២នាក់។
ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹករុស្ស៊ី និងនាវាចម្បាំងនា ពេលនេះ នឹងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិរវាងកម្ពុជា និងរុស្ស៊ី ដែលប្រទេសទាំងពីរតែងប្រកាន់យកក្នុងប្រវត្តិនៃទំនាក់ទំនង៕
ជាមួយគ្នានោះដែរ ប្រមុខក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាសង្ឃឹមយ៉ាងមុតមាំថា រុស្ស៊ីនឹងនៅតែបន្តគាំទ្រ និងធ្វើការយ៉ាង ជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការយោធារបស់យើងបន្ថែមទៀត ជាពិសេសការ បណ្តុះបណ្តានធនធានមនុស្ស និងការធ្វើលំហាត់សមយុទ្ធរួមគ្នា នាពេលអនាគត ។
ផ្សាយ:ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)









