កម្ពុជានឹងមានក្រុមហ៊ុនផលឹតទឹកសុទ្ធធម្មជាតិក្នុងស្រុកថ្មីមួយទៀត ដេីម្បីឆ្លេីយតបទៅនឹងតម្រូវការ និងកំណេីនប្រជាពលរដ្ឋ​។

(ខេត្ត​កំពង់ស្ពឺ)​: ក្រុមហ៊ុនផលិតទឹកស្ត្រីងធម្មជាតិ “ជីវសា” ប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បី សិរីសួស្តី និងត្រៀមសម្ពោធខ្សែសង្វាក់ ផលិតកម្មជាផ្លូវការ នៅស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ ។

ពិធីសូត្រមន្តចម្រើនព្រះបរិត្ត “ទឹកស្ត្រីង ធម្មជាតិ ជីវសា” ត្រូវបានប្រារព្ធឡើងដោយ ផ្ទាល់នៅរោងចក្រដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានការ ចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ភ្ញៀវ កិត្តិយស ព្រមទាំងសហការីជាច្រើនរូប កាលពីថ្ងៃចន្ទ ទី ៦ ខែមេសា ឆ្នាំ២០២៦​ កន្លងទៅថ្មីៗនេះ។

ពិធីនេះត្រូវបានរៀបចំឡើងក្នុង គោលបំណងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យ សម្រាប់ ដំណើរការអាជីវកម្ម ព្រមទាំងការចាប់ផ្តើម ដំណើរការសង្វាក់ផលិតកម្មនាពេល ខាងមុខនេះ។

ទឹកគ្រឿងធម្មជាតិ ជីវសា មានប្រភពមកពី ជួរភ្នំខ្នងផ្សារ ដែលបង្កើតឡើងដោយកូនខ្មែរ និងសម្រាប់ប្រជាជនកម្ពុជា។ ជីវសា គឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ សុខភាព និងភាពជឿជាក់ ជាមួយរសជាតិ ស្រស់បំព្រង ពោរពេញដោយថាមពល។ជីវសា គឺជាជម្រើសដ៏ល្អសម្រាប់យើង គ្រប់គ្នា ដែលបានដំណើរការផលិត ស្របតាមបច្ចេកវិទ្យាស្តង់ដារ ដើម្បីធានា គុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់ អ្នកប្រើប្រាស់។

ទឹកស្ព្រីងធម្មជាតិ ជីវសា ត្រូវបានរំពឹងថា នឹងនាំមកនូវជម្រើសថ្មីមួយសម្រាប់ទីផ្សារ និងរួមចំណែកលើកកម្ពស់វិស័យផលិតផល ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលមាន ៤ ជម្រើសស្របទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ 250ml, 350ml, 500ml និង 1.5L។

ជាមួយគ្នានេះផងដែរ “ទឹកគ្រឿងធម្មជាតិ ជីវសា” គ្រោងនឹងមានវត្តមានលើទីផ្សារជា ផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី ផ្តល់ជូនអ្នកប្រើប្រាស់នូវទឹកស្អាត បរិសុទ្ធ ស្រស់ថ្លា និងមានគុណភាពខ្ពស់ សមស្រប សម្រាប់ជីវិតប្រចាំថ្ងៃ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែមេសា​ ឆ្នាំ២០២៦​

ដោយ:សៅ​ ​វាសនា​(Harry​VS)​

ប្រភព​:មន្ទីរ​ព័ត៌មាន​ខេត្ត​ព្រះសីហនុ​

 

 

ព័ត៌មានដែលជាប់ទាក់ទង