លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​ន​ទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បាន​អញ្ជើញ​ចូលរួម​អមដំណើរ​ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

(ខេត្តព្រះសីហនុ)​: នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ដដែល នោះដែរ​ ​លោកឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានបន្តអញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស ២០៥៧០ គ.ស ២០២៦ ដែលនឹងមកដល់ពេលខាងមុខ៕

ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍​ សៅ​ សុខា​ បានគោរពជូនពរជ័យបវរសួស្តី វិបុលសុខជូន ឯកឧត្តមនាយឧត្តមសេនីយ៍​ ទៀ​ សីហា​ ប្រមុខក្រសួងការពារជាតិ​ សូមប្រកបដោយបញ្ញាញាណភ្លឺថ្លា កាយពលរឹងមាំ សុខភាពល្អបរិបូណ៍ និងជន្មាយុយឺនយូរ ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ព្រមទាំងរួមចំណែកក្នុងការពង្រឹង នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កែទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ធានាបាននូវសុខសន្តិភាព វឌ្ឍនភាព អធិបតេយ្យភាព និងឯកភាពជាតិ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក៏បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះ​រតនត្រ័យ​ គុណកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ពិសេសទេវតាឆ្នាំថ្មីព្រះនាម ពាក្យសារទេវី ជា បុត្រីទី៣ នៃកបិលមហាព្រហ្ម សូមព្រះអង្គមេត្តាតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ​ សីហា​ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ។

 

ផ្សាយ​:ថ្ងៃទី​៨ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ​ប៊ុ​នទី​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង