លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ទទួលស្វាគមន៍ប្រតិភូកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឡៃ សួនឈៀន (Lai Xuan Chien) អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល សម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដែលនឹងមកដល់នាពេលខាងមុខនេះ.

(ខេត្តព្រះសីហនុ): នាព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងសហការី បានទទួលស្វាគមន៍ប្រតិភូកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្តម ឡៃ សួនឈៀន (Lai Xuan Chien) អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ អញ្ជើញជួបសំណេះសំណាល សម្តែងការគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ ដែលនឹងមកដល់នាពេលខាងមុខនេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត៕
ផ្សាយ:ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷ឧត្តមសេនីយ៍ត្រីហេងប៊ុនទី(FB)












