ឯកឧត្តម ម៉ាង ស៊ីណេត អញ្ជើញជាអធិបតីសម្ពោធព្រឹត្តិការណ៍ សង្ក្រាន្តកោះរ៉ុង ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ គ.ស២០២៦.

(ខេត្តព្រះសីហនុ)៖នារសៀលថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ី ណេត អភិបាលនៃគណៈអភិបាលខេត្ត ព្រះសីហនុ និងលោកជំទាវ បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកកម្មវិធី «សង្ក្រាន្ត កោះរ៉ុង» ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលប្រារព្ធឡើងយ៉ាង អធិកអធមនៅតំបន់ឆ្នេរឡងសឺត ក្រុងកោះ រ៉ុង។
យោងតាមការបញ្ជាក់របស់ លោក រាជ សុវណ្ណ អភិបាលនៃគណៈអភិបាលក្រុង កោះរ៉ុង ព្រឹត្តិការណ៍សង្ក្រាន្តនេះនឹង ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមេសា) នៅឆ្នេរឡុងសិត និងកោះរ៉ុង ព្រឹត្តិការណ៍សង្ក្រាន្តនេះនឹង ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែមេសា) នៅឆ្នេរឡងសឺត និង បន្តនៅវត្តព្រែកស្វាយរហូតដល់បញ្ចប់ សង្ក្រាន្ត។ កម្មវិធីកម្សាន្តរួមមាន៖
ល្បែងប្រជាប្រិយខ្មែរ៖ លាក់កន្សែង, បោះអង្គុញ, ទាញព្រ័ត្រ, វាយក្អម និង ល្បែងកម្សាន្តប្លែកៗដូចជា រាវបង្កង និងញ៉ាំ ប៉ិគក់។
ការបង្ហាញវប្បធម៌៖ មានការវេចអន្សម និងធ្វើក្រឡាន ដើម្បីបង្ហាញពីទំនៀមទម្លាប់ ខ្មែរ។
ស្ថានភាពស្នាក់នៅ៖ មកទល់ពេលនេះ បន្ទប់ស្នាក់នៅលើកោះរ៉ុងត្រូវបានភ្ញៀវ កក់ពេញអស់ហើយ ខណៈដែលកម្លាំង សមត្ថកិច្ចបានត្រៀមលក្ខណៈការពារ សន្តិសុខ និងសុវត្ថិភាពយ៉ាងតឹងរ៉ឹងជូនភ្ញៀវ ទេសចរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍នេះធ្វើឡើង ក្នុងគោលបំណង៖
១.ផ្សព្វផ្សាយសក្តានុពលទេសចរណ៍៖ ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យមក សម្រាកកម្សាន្តនៅក្រុងកោះរ៉ុងកាន់តែ ច្រើន។
២.លើកកម្ពស់វប្បធម៌៖ បញ្ជាបការយល់ ដឹងអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្មែរ ដែល មានតាំងពីបុរាណកាល។
៣.ពង្រឹងស្មារតីសាមគ្គីភាព៖ បង្កើត បរិយាកាសសប្បាយរីករាយ និងការជូនពរ ជ័យសិរីសួស្តីក្នុងឱកាសឆ្នាំថ្មី។
“ល្បែងប្រជាប្រិយខ្មែរ មិនត្រឹមតែជាការ កម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាការហាត់ប្រាណ ហាត់ចិត្ត និងស្មារតីឱ្យរាងវៃ មោះមុត និងបង្ហាញពីអរិយធម៌ដ៏ចំណាស់របស់ ខ្មែរយើង” ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើង ផងដែរថា ក្រុងកោះរ៉ុងគឺជាត្បូងពេជ្រនៃ វិស័យទេសចរណ៍ ដែលសម្បូរទៅដោយ៖
ជីវៈចម្រុះ និងធម្មជាតិ៖ ទឹកសមុទ្រ ខៀវស្រងាត់, ផ្កាថ្ម, ព្រៃកោងកាង និង ទឹកជ្រោះ។
ការអភិវឌ្ឍ៖ កំពុងក្លាយជា ក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ លើកស្ទួយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។ ជាទីបញ្ចប់ ឯកឧត្តមបានជូនពរដល់ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងអស់ ឱ្យទទួលបាននូវស្នាមញញឹម សុវត្ថិភាព និងអនុស្សាវរីយ៍ល្អៗនៅក្នុង ទឹកដីដងកោះនៃខេត្តព្រះសីហនុ ព្រមទាំង បំផុត្យស្មារតីស្នេហាជាតិ ដើម្បីរួមគ្នាការពារ និងកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន តទៅមុខ៕
ផ្សាយ:ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
ប្រភព:មន្ទីរព័ត៌មានខេត្តព្រះសីហនុ










