ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានចេញលិខិតម្រូវឲ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដីធ្លីឲ្យទៅឈ្មោះ ហាន់ ឃៀង ឈ្មោះវិញហ៊ួរនិងឈ្មោះស៊ីម៉េងឃៀង ចំនួន២ទីតាំងដែលទីតាំទី១ទំហំ២១,៦៤ហិកតាស្ថិតនៅភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នសង្កាត់អូរជ្រៅ ក្រុងកំពង់សោម

ខេត្តព្រះសីហនុ ជាតំបន់ព្រៃកោងកាងខ្ពស់ៗ និងស្ថិតក្នុងតំបន់គ្រប់គ្រងជលសមុទ្រ និងទីតាំងទី២ទំហំ១៤១ហិកតាមានទីតាំងស្ថិតនៅភូមិកំពង់ស្មាច់តូច ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាតំបន់ព្រៃកោងកាងស្ថិតក្នុងដែនសហគមន៍នេសាទជ្រលងបានគ្រប់គ្រង អភិរក្ស និងអាស្រ័យផលតាំងពីឆ្នាំ២០០៨មកម្លេះ ដោយមានការទទួលស្គាល់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរ និងជំនាញ និងស្ថិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់(MFMA) ខេត្តព្រះសីហនុ។
ទើបតែនៅឆ្នាំ២០២៤ ស្រាប់តែមានឈ្មោះខាងលើ បានស្នើសុំចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ មានទីតាំង២ទីតាំងខាងលើ ដែលពុំមានឯកសារកាន់កាប់ដីធ្លីស្របច្បាប់ទេ ដោយមានសំអាងលើតែលិខិតលេខ៣៣២០ដនសចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង យកមកអំណះអំណាងក្នុងការស្នើសុំចុះបញ្ជី បច្ចុប្បន្នអាជ្ញាធរខេត្តព្រះសីហនុកំពុងតែដំណើរការនីតិវិធីនៃការចុះបញ្ជីបណ្តាលឲ្យប្រជាសហគមន៍នេសាទមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែខ្លាចបាត់បង់ព្រៃកោងកាងដែលជាកន្លែងប្រកបមុខរបរបំរើដល់ជីវភាពប្រចាំថ្ងៃរបស់សហគមន៍នេសាទ។
ប្រជាពលរដ្ឋសហគមន៍នេសាទការពារព្រៃលិចទឹកជ្រលងសូមគោរពស្នើសុំ មេត្តាមានវិធានការតាមច្បាប់ៈ
-សូមឲ្យបញ្ឈប់ការចុះបញ្ជីចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុដីធ្លី ទាំង២ទីតាំងខាងលើ
-សូមស្នើសុំឲ្យកំណត់ព្រំប្រទល់បោះបង្គោលសហគមន៍នេសាទ ឲ្យបានត្រឹមត្រូវ និងចុះបញ្ជីដីរដ្ឋ។
ប្រភព Mekong News

ព័ត៌មានដែលជាប់ទាក់ទង