ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ៤០មុឺននាក់ ទៅកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ

(ខេត្តព្រះសីហនុ): តាមរយៈរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីការដើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ ភ្ញៀវទេសចរសរុប ៤០៩.៣៥៨នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ ៣៩៩.៧០៦នាក់ និងទេសចរបរទេស ៩.៦៥២ នាក់ បានមកកម្សាន្តសប្បាយនៅតាមរមណីយដ្ឋាន តំបន់ឆ្នេរ កោះ អេកូទេសចរណ៍ និងសហគមន៍នានា។
ផ្សាយ:ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)







