រដ្ឋបាល​ខេត្ត​ព្រះសីហនុ​|សូមក្រាបបង្គំទូលថ្វាយ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ​និងសូមលើកហត្ថទាំងទ្វេរ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី មហិទ្ធិឬទ្ធិទេវតារក្សាព្រះមហាស្វេតឆ័ត្រទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ព្រមទាំងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ យានីខ្មែរគ្រប់ព្រះអង្គ និងដួងព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនៈកោដ្ឋ សូមតាមប្រោះព្រំទ្រទ្រង់គាំពារ ថ្វាយព្រះពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមព្រះអង្គទ្រង់ឆាប់បានជាសះស្បើយពីព្រះរោគ មានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជបញ្ញាញ្ញាណភ្លឺថ្លាត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ក្នុងព្រះបរមរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជំរបស់មាតុភូមិកម្ពុជា និងប្រជានុរាស្ត្រខ្មែរគ្រប់រូបនៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ជាដរាបតរៀងទៅ

 

 

ផ្សាយ​:ថ្ងៃទី​១៨ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង