ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំជាមួយប្រធានមន្ទីរពេទ្យ Thong Nhat ប្រទេសវៀតណាម

(ទីក្រុងហូជីមិញ): នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់ សម្តេចមហា បររធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានអញ្ជើញទស្សនកិច្ចនៅមន្ទីរពេទ្យ Thong Nhat និងចូលរួមកិច្ចប្រជុំ ជាលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត LE DINH THANH ប្រធានមន្ទីរពេទ្យចុងញឹត Thong Nhat នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីពង្រឹងទំនាក់ទំនង នៃការផ្លាស់ប្តូរកិច្ច សហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល តាមរយៈអាហារូបករណ៍ ជំនាញ់សុខាភិបាល និងការគាំទ្រដល់អ្នកជំនាញវេជ្ជសាស្ត្រ ព្រមទាំង សេវាកម្មថែទាំសុខភាព និងកិច្ចសហប្រតិបត្តិការ បន្ថែមរហូតឈានដល់ការចុះអនុស្សរណៈរវាងគ្នា ដើម្បីទទួលបានសេវាកម្មវេជ្ជសាស្ត្រសម្រាប់មន្ត្រី ក្រសួងព័ត៌មាន។
គូសរបញ្ជាក់ផងដែរថា មន្ទីរពេទ្យ Thong Nhat ជាមន្ទីរពេទ្យពហុជំនាញឈានមុខ គេ ដែលមានជំនាញខាងជំងឺមនុស្សចាស់ និងការថែទាំសរសៃឈាមបេះដូង ដែលមាន មន្ទីពិសោធន៍៤៥កន្លែង និងគ្រែចំនួន ៤០០ គ្រែ បានកើនឡើងដល់ជាង ១,១៣២ គ្រែ ដោយមានគោលដៅឈានដល់ ១,៣៥០ គ្រែ នៅដំណាច់ឆ្នាំ២០២៦នេះ និងមានអ្នកជំងឺ មកពិនិត្យ និងព្យាបាល ចន្លោះប្រហាក់ ប្រហែល៥០០០នាក់ ក្នុង១ថ្ងៃ ហើយជា មន្ទីរពេទ្យត្រូវបានបង្កើតឡើងនៅឆ្នាំ 1975 បន្ទាប់ពី បញ្ចប់សង្គ្រាមនិងការបង្រួបបង្រួម ប្រទេសវៀតណាម។រីឯដើមកំណើតនៃមន្ទីរពេទ្យ នេះ ពីមុនជាមន្ទីរពេទ្យ យោធា K71 ដែលធ្លាប់ ជាមជ្ឈមណ្ឌល ដ៏សំខាន់ ក្នុងការព្យាបាលក្នុង អំឡុងសង្គ្រាម ត្រជាក់នៃប្រទេសវៀតណាម។
មន្ទីរពេទ្យ Thống Nhất ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលឈានមុខមួយសម្រាប់ការ ពិនិត្យ នឹងព្យាបាលមនុស្សចាស់នៅភូមិភាគខាងត្បូង វៀតណាម ដោយសារចំនួនប្រជាជនវ័យចាស់ បានកើនឡើងយ៉ាងឆាប់រហ័សក្នុងនោះផងដែរ មន្ទីរពេទ្យបានអភិវឌ្ឍជំនាញសំខាន់ៗក្នុងការ ព្យាបាលជំងឺជាច្រើនប្រភេទដែលជួបប្រទះជា ញឹកញាប់ និង បន្តសិក្សាស្រាវជ្រាវដើម្បី ឱ្យ ក្លាយទៅជាមន្ទីរពេទ្យ ស្តង់ដាលេខ 1 របស់ ប្រទេសវៀតណាម ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម បាន អញ្ជើញលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ប្រធានមន្ទីរពេទ្យ Thong Nhat មក ទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព ផ្លាស់ប្តូរ និង ចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ជាមួយក្រសួងព័ត៌មាន ក្នុងកិច្ចជំនួបជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងក្រសួងស្ថាប័ននានា ដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្តេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ផ្សាយ:ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)








