រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ អញ្ជើញ​ប្រារព្ធ​ពិធី​ គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះ វិញ្ញាណក្ខន្ធ ខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”​

(ខេត្ត​ព្រះសីហនុ)​: នាព្រឹក​ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៦​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំដោយ​ ឯកឧត្តម​ វង្ស​ផាណាត​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ឯកឧត្តម​ ម៉ាង​ស៊ី​ណេត​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ បានអញ្ជេីញ​គោរពព្រះវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កា ក្នុងទិវាប្រារព្ធព្រះរាជពិធីគោរពព្រះ វិញ្ញាណក្ខន្ធ ខួបគម្រប់ ១៤ឆ្នាំ (១៥ តុលា ២០១២-១៥ តុលា ២០២៦) នៃការយាងសោយព្រះទិវង្គតរបស់ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”.

ឯកឧត្តម វង្ស​ ផាណាត​ និង​ឯកឧត្តម ម៉ាង​ ស៊ីណេត​ ក៏បានដាក់កម្រងផ្កា បាំងស្គូលឧទ្ទិសសូម ឱ្យព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ស្តេចយាងទៅសោយសុខក្នុងព្រះបរម សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយតាងនាមថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុង ខេត្តព្រះសីហនុ​ទាំងមូល យើងទាំងអស់គ្នានឹងចងចាំជានិច្ចនូវរាល់ស្នាព្រះហស្ថ ព្រះរាជបូជនីយកិច្ច និងគុណូបការៈដ៏ធំធេងរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ដើម្បី បូរណភាពទឹកដីកម្ពុជា។

សូម​បញ្ជាក់​ថា ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រខ្មែរ បានយាងសោយទិវង្គត ដោយព្រះជរាពាធ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅវេលា ម៉ោង ១ និង២០នាទីរំលងអាធ្រាត្រ (ម៉ោងនៅកម្ពុជា) នៅឯមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន។

ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុង ព្រះបរមរាជវាំង ដើម្បីឱ្យព្រះរាជវង្សានុវង្ស មន្ត្រីរាជការ ប្រជារាស្ត្រ ខ្មែរ និងមន្ត្រីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូល សម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ។

 

ផ្សាយ​:ថ្ងៃទី​១៥ ខែតុលា​ ឆ្នាំ២០២៦

ដោយ:សៅ​ ​វាសនា​(Harry​VS)

ព័ត៌មានដែលជាប់ទាក់ទង