ឯកឧត្តម នេត្រ ភក្ត្រារដ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជេីញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល»

(រាជធានីភ្នំពេញ):នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ឯកឧត្តម នេត្រ ភក្ត្រា បានអញ្ជេីញជាអធិបតីពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មាន «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទឌីជីថល» ដែលប្រព្រឹត្តនៅទីស្តីការក្រសួងព័ត៌មាន ដោយមានអ្នកសារព័ត៌មាន អាជ្ញាធរមូលដ្ឋាន និងកម្លាំងសមត្ថកិច្ចសរុបជាង ៧០០ នាក់។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ អាជ្ញាធរ មូលដ្ឋាន មន្ត្រីព័ត៌មាន និងអ្នកសហការរៀបចំកម្មវិធីទាំងអស់ ជាពិសេសសមាគមអេឡេចត្រូនិច MSJ ដែលបានសហការ រៀបចំឱ្យមានវេទិកាសម្រាប់ការសិក្សា ការផ្លាស់ប្តូរបទពិសោធ និងការពិភាក្សាអំពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន នៅថ្ងៃនេះឡើង។
ឯកឧត្តមបានគូសបញ្ជាក់ថា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃចាប់ថ្ងៃទី២៤-២៥ វគ្គបណ្តុះបណ្តាល សិក្ខាកាមបានចំណាយពេលសិក្សា ពិភាក្សា ផ្លាស់ប្តូរបទពិសោធ និងពិនិត្យឡើងវិញនូវគោលការណ៍សំខាន់ៗពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មាន ក្រមសីលធម៌ ច្បាប់ និងការទទួលខុសត្រូវក្នុងបរិបទឌីជីថលដើម្បីពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ញេីជូនពរគ្រប់សិក្ខាកាម និងអាជ្ញាធរមូលដ្ឋាន ដែលមកពីគ្រប់រាជធានី/ខណ្ឌ ទាំង១៤ ទាំងអស់ទទួលបានជោគជ័យគ្រប់ភារកិច្ច ហេីយសូមឲ្យសមត្ថកិច្ច និង អ្នកសារព័ត៌មាន ដែលចូលរួមក្នុងសិក្ខាសាលានៅថ្ងៃនេះសហការគ្នាអោយកាន់តែស្និទ្ធស្នាលក្នុងជួយផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រទេសជាតិ ឯកឧត្តមសង្ឃឹមថា ឆ្លងកាត់វគ្គសិក្សានេះអ្នកសារព័ត៌មានទាំងអស់ក៏នឹងទទួលបាននូវការយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីគុណតម្លៃ ក្រមសីលធម៌ និងវិជ្ជាជីវ:ក្នុងតួនាទីរបស់ខ្លួនផងដែរ។
ផ្សាយ:ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)










