សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុតមួយរបស់កម្ពុជា.

(ហ្សាកាតា): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការចូលជាសមាជិក អាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រដែលសំខាន់បំផុ មួយរបស់កម្ពុជា ដែលមានឥទ្ធិពលយ៉ាងខ្លាំងក្លាលើថាមភាព និងវិសាលភាពការទូតរបស់កម្ពុជា។ សម្តេចតេជោលើក ឡើងថា នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រ និងជា ប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវបំផុតមួយរបស់កម្ពុជា ដែល មានវិសាល ភាពធំទូលាយ មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាល កិច្ចរដ្ឋផងដែរ ។
ក្នុងបាឋកថា ក្រោមប្រធានបទ កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា នឹងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅ ឆ្នាំ១៩៩១ អាស៊ាន គឺជាតួអង្គនាំមុខ ជួយត្រួសត្រាយផ្លូវឱ្យ មានការចរចារវាងភាគីទាំង ៤ របស់កម្ពុជា។ សម្តេចតេជោ បន្តថា ក្រោយពេលដែល យើងបានរៀបចំរាជរដ្ឋាភិបាល នៅ ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ យើងក៏ចាប់ផ្តើម មានទំនាក់ ទំនងការទូត ពេញមុខ ពេញមាត់ ជាមួយនឹងបណ្តាប្រទេស អាស៊ានឡើងវិញ ហើយសម្តេច ក៏បានសម្លឹងឃើញឱកាសជា ច្រើន និងភាពចាំបាច់ជាយុទ្ធសាស្ត្រ ដែលកម្ពុជាត្រូវខិតខំចូល ជាសមាជិកអាស៊ានឱ្យបាន។ ក្រោមការដឹកនាំរបស់សម្តេច កម្ពុជាចូលជាសមាជិក នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៩៩ បានន័យថា នៅចុងខែមេសាកន្លងមក គឺជាខួបទី ២៦ ឆ្នាំនៃការ ចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ សម្តេចតេជោអះអាងថា ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និង ការ ចងចាំរបស់សម្តេច ។ មានមូលហេតុ សំខាន់ ៤ ដែលសម្តេច គិតថា កម្ពុជាត្រូវតែចូលអាស៊ានឱ្យបានហើយកត្តាទាំងនេះ នៅតែមានសារ សំខាន់ដដែល ទោះបីជានៅក្រោយពេលជិត៣០ឆ្នាំ នៃការសម្រេចចិត្តក៏ដោយ។ សម្តេចតេជោប្រធាន ព្រឹទ្ធសភា លើកពីមូលហេតុទាំង ៤ ដែលកម្ពុជាសម្រេចចិត្តចូល អាស៊ាននោះ គឺ ទី១. គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការ ផ្ទៃក្នុងរបស់ប្រទេសសមាជិក។ ទី២. ស្មារតីសហគមន៍។ ទី៣. ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តាមរយៈការជំរុញសមាហរណកម្ម និងទី៤. ច្រកទ្វារកាលានុវត្តភាពការទូតរបស់កម្ពុជា។
សម្តេចតេជោបានគូសរំលេចទៀតថា កម្ពុជាពិតជាបានជំពាក់ គ្នាអាស៊ាន។ យើងចងចាំមិនភ្លេចទេថា ការកសាងសន្តិភាព របស់កម្ពុជា មានចំណែកដ៏ធំមួយរបស់អាស៊ាន ទោះបីជាពេល នោះកម្ពុជាមិនទាន់ក្លាយជាសមាជិកអាស៊ានក៏ដោយ។មេរៀន ប្រវត្តិសាស្ត្រនេះ នៅតែមានតម្លៃមកទល់បច្ចុប្បន្ន នៅត្រង់ ចំណុចថា បើទោះបីជា អាស៊ាន ចាត់ទុករដ្ឋាភិបាលណាមួយ មិនស្របច្បាប់ក៏ដោយ, ដើម្បីសន្តិសុខ សន្តិភាព និង ស្ថិរភាព រួម, អាស៊ាននៅតែបន្តជំរុញការចរចា ទាំងផ្លូវការ និង មិនផ្លូវ ការ, ទាំងបើកចំហ និង សម្ងាត់ ដើម្បីផល ប្រយោជន៍ធំដែល មិនអាចតថ្ងៃបាន នោះគឺសន្តិភាពសម្រាប់តំបន់ទាំងមូល ។ សម្តេចតេជោបន្ថែមថា អាស៊ាន គ្មានការអល់អែក ឬ ខ្លាចបាត់ បង់កិត្តិយស ដោយសារថា បានទាក់ទងជាមួយប្រទេសកុម្មុយនីស្ត ឬ ប្រទេសមិនមានឯករាជ្យពេញលេញនោះទេ ព្រោះសន្តិភាពសម្រាប់តំបន់ទាំងមូលមានសារៈសំខាន់ ជាង ភាពត្រឹមត្រូវផ្នែកមនោគមវិជ្ជា ដែលអរូបីទៅទៀត ។ ប្រជាជនគឺរស់នឹងសន្តិភាព៕
ផ្សាយ:ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(Harry VS)


