កម្ពុជា-ចិន ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ និងកិច្ចអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ.

(ខេត្ត​ព្រះសីហនុ)​: កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥​ កម្ពុជា-ចិន បានអនុវត្តយន្តការការងារ ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីរវាងរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ ប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងក្រប ខណ្ឌអនុស្សារណៈយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងបន្តជំរុញកិច្ចអភិវឌ្ឍន៍តំបន់ សេដ្ឋកិច្ចពិសេសក្នុងក្រុងព្រះសីហនុ និងបន្តជំរុញលើក កម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ កម្ពុជា-ចិន​ ជំនួបក្នុងកិច្ចប្រជុំនេះធ្វេីឡេីងនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់បិទត្រាំង ក្រុងព្រះសីហនុ។

កិច្ចប្រជុំលើកទី៤ របស់ គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ និងកិច្ចប្រជុំលើកទី១ របស់ក្រុមការងារកិច្ច សហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច កម្ពុជា-ចិន ដើម្បីអនុវត្ត យន្តការការងារក្នុងក្របខណ្ឌកិច្ចព្រមព្រៀងទ្វេភាគីរវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុង ក្របខណ្ឌអនុស្សារណៈយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជានិងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Ling Ji អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋ ប្រជាមានិតចិន និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​១០ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:រដ្ឋបាល​ខេត្ត​ព្រះសីហនុ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ

សៅ​ វាសនា​(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង