លោក​ ឧត្តម​សេនីយ៍​ត្រី​ ហេង​ ប៊ុ​ន​ទី​ ​មេបញ្ជាការ​អញ្ជើញ​នាំយក​ទៀន​ចំណាំ​ព្រះវស្សា​ប្រគេន​ជូន​ព្រះសង្ឃ​គង់ចាំ​ព្រះវស្សា​ ​ចំនួន៣វត្ត​ ក្នុងខេត្តព្រះសីហនុ.

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃសៅរ៍ ទី១ ខែសីហា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ប៊ុ​ន​ ទី​មេបញ្ជាការ​ អញ្ជើញ​ចូលរួមក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា និងនាំយកនូវទេយ្យទាន ព្រមទាំងបច្ច័យបុណ្យមួយចំនួន វេនប្រគេនដល់ព្រះសង្ឈដែលគង់ចាំព្រះវស្សា នៅវត្តទាំង៣ ក្នុងក្រុងព្រះសីហនុ និងពិធីប្រគល់អំណោយឧបត្ថម្ភ ដល់ក្មួយៗសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរត្រេះ ក្រោមអធិបតីភាព លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះសីហនុ ដែលធ្វើឡើងនៅវត្តអូរត្រេះ​ ស្ថិតក្នុងសង្កាត់លេខ៤​ ក្រុងព្រះសីហនុ៕

បុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែល សាវ័ក ផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈ ពេល៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់ វស្សា។ ចំណែកឯ ពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នា ប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជា ពិសេសគឺចាត់ចែងរស្សិក សាដក (សំពត់សម្រាប់ងូតទឹក ភ្លៀង) ដែលនិយមហៅថា សំពត់ សាដកចំណាំវស្សា ព្រម ទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈ មួយចំនួនទៀតតាម លទ្ធភាព ។

ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុង ខែវស្សាជារដូវភ្លៀងដែលប្រជាពលរដ្ឋក៏ដូចជា ព្រះសង្ឃ លំបាក ក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែង មួយ។ ព្រះពុទ្ធ ជាម្ចាស់បានត្រាស់ដាក់អោយភិក្ខុសង្ឃ ទាំងឡាយចូលវស្សា រយៈពេល ៣ខែ ដើម្បីសិក្សារៀនសូត្រ ព្រះធម៌ ហើយពុទ្ធបរិស័ទជា អ្នកទំនុកបម្រុងព្រះសង្ឃនៅក្នុង ពេលចូលព្រះវស្សា ៣ខែនេះ។

ពាក្យថា វស្សា មកអំពីព្យបាលីថា រស្ស ប្រែថាភ្លៀង ឬរដូវ ភ្លៀង ដែលមានកំណត់រយៈពេល៤ខែ គឺរាប់ពីថ្ងៃ១រោច ខែ អាសាឍ រហូតដល់ថ្ងៃ១៥កើត ខែកត្តិក រយៈពេលនោះឯង ហៅថា វស្សានរដូវ ហើយដើមកំណើតនៃការចូលព្រះវស្សា មានតាំងពីព្រះសម្មាសម្ពុទ្ធគង់នៅមានព្រះជន្មនៅឡើយ។

 

ផ្សាយ​:ថ្ងៃទី​១ ខែសីហា​ ឆ្នាំ២០២៦

ដោយ:សៅ​ វាសនា​(Harry​VS)

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ ប៊ុ​នទី

 

ព័ត៌មានដែលជាប់ទាក់ទង