លោក​ មីន​ កុម្ភ​: អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមបង្កើនការគោរពច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ ផ្តើមពីយើងទាំងអស់គ្នា.

(ខេត្តព្រះសីហនុ)​: នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ លោក មីន កុម្ភៈ អភិបាលរង នៃគណ:អភិបាល​ខេត្ត​ព្រះសីហនុ តំណាងដ៏​ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ ម៉ាង​ ស៊ី​ណេត​ អភិបាល​នៃគណ​អភិបាល​ខេត្ត​ព្រះសីហនុ​ និងជាគណ:មេបញ្ជាការ​ខេត្ត និងលោកវរសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដឹកនាំកម្លាំងសមត្ថកិច្ចជំនាញ ចុះរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍​ផ្លូវគោក​ ក៏ដូចជាធ្វេីការអប់រំផាក់វិន័យចំពោះអ្នកបេីកបរដែលមិនគោរពច្បាប់ ក្នុងក្រុងព្រះសីហនុ​ ត្រង់ចំនុចរង្វង់មូលតោ២ ស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ទោ នី ចាន់ណារ៉ា ក៏បានអប់រំផ្សព្វផ្សាយបន្ថែម ដេីម្បីតម្រង់ទិសអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឲ្យគោរពច្បាប់ចរាចរណ៍ជាចាំបាច់ ការពារបង្ការពីគ្រោះថ្នាក់ លើដងផ្លូវ ដោយសារថា បច្ចុប្បន្នមានជនរងគ្រោះ ស្លាប់ និងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ស្ទើរជារៀងរាល់ថ្ងៃ ប្រភពដដែលបានបញ្ជាក់បន្ថែមថា គិតត្រឹមឆមាទី១ ក្នុងឆ្នាំ ២០២៥​ នេះ សម្រាប់ខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៨៥ ករណី ធ្វើឱ្យបាត់បង់ជីវិតចំនួន ៦២នាក់។

ក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍ទាំង ៨៥ ករណីខាងលេី គឺបណ្ដាលមកពី បេីកលេីសល្បឿនកំណត់មានចំនួន ៣៦ ករណីមានចំនួន ១១ ករណី.ការបត់ត្រង់ផ្លូវប្រសប់មិនប្រយ័ត្នមានចំនួន ការវ៉ាជែងមាន១១ករណី​ ការបើកបរក្នុងស្ថានភាពស្រវឹងមានចំនួន ៧ករណី។ ដូចនេះដោយមានការចង្អុលណែនាំពី​ ឯកឧត្តម ម៉ាង ស៊ីណេត​ អភិបាលនៃគណៈអភិបាលខេត្ត ក៏ដូចជាឯកឧត្តម ស រដ្ឋា​ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ផែនការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តែងតែចុះអនុវត្តបទចរាចរណ៍ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ជាញឹកញាប់ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះដែលជាឃាតករលាក់មុខដ៏សាហាវ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ​ និងសង្គមជាតិ។

ថ្លែងក្នុងឱកាសនោះផងដែរ លោក​ មីន​ កុម្ភៈ​ អភិបាលរងនៃគណៈអភិបាលខេត្ត​ព្រះសីហនុ​ ក៏​បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ សូមបើកបរដោយការយោគយល់​ និងអនុគ្រោះគ្នាទៅវិញទៅមក​ និងប្រុងប្រយ័ត្ន គ្រប់ពេលវេលា បើបើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព​ មានស្លាកលេខ​ មានកញ្ចក់បើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ អ្វីៗផ្ដើមចេញពីយើងទាំងអស់គ្នា​ ដូចទៅនឹងពាក្យស្លោក “ថ្ងៃនេះ​ ថ្ងៃស្អែក​ កុំ​អោយមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​។​

 

ផ្សាយ​:ថ្ងៃទី​១៨ ខែកក្កដា​ ឆ្នាំ២០២៥

ដោយ​:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជា​ប្រចាំខេត្តព្រះសីហនុ.

សៅ​ វាសនា(Harry​VS)

 

ព័ត៌មានដែលជាប់ទាក់ទង