គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខណ្ឌជ្រោយចង្វារ បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤

(រាជធានីភ្នំពេញ): នារសៀលថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខណ្ឌជ្រោយចង្វារ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ក្រោមអធិបតីភាព លោកស្រី ស្វាយ សុជាតិ អនុប្រធាន តំណាងលោកស្រី ទឹម សុខុន ប្រធានគណៈកម្មាធិការ ដោយមានការចូលរួមពីសមាជិក-សមាជិកា សរុបចំនួន ២៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិភាក្សា និងពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងកិច្ចការស្ត្រី និងកុមារ ដើម្បីលើកកម្ពស់ការយកចិត្តទុកដាក់ ការការពារ និងការផ្តល់សេវាគាំទ្រដល់ស្ត្រី និងកុមារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ផ្សាយ:ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)









