ឯកឧត្តម ខូយ វីដា អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ អញ្ជេីញទទួលថវិកាពីសប្បុរសជនដែលបានឧបត្ថម្ភ គាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារ ពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់។

(ខេត្តពោធិ៍សាត់): ឯកឧត្តម ខូយ វីដា អភិបាល នៃគណៈ អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជេីញទទួលថវិកាពីសប្បុរសជន នៅសាលាខេត្ត ដែលបានឧបត្ថម្ភ គាំទ្រ ក្នុងការចូលរួមចំណែកសាងសង់អគារ ពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យ បង្អែកខេត្តពោធិ៍សាត់។
នាឱកាសនោះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតដល់ ឯកឧត្តម ធាម លឹម អៀង ចវិកាដែលបានធ្វេីការចូលរួមឧបត្ថម្ហទឹកប្រាក់ចំនួន ៥០០ដុល្លារអាមេរិច ក្នុងការរួមចំណែកសាងសង់ អគារមួយ ក្នុងមន្ទីរពេទ្យខេត្តពោធិ៍សាត់ ដែលមានកម្ពស់ ៥ជាន់ ទទឹង២២ម៉ែត្រ បណ្តោយ៥៤ម៉ែត្រ និងចែកចេញជា ១១១បន្ទប់ ទុកសម្រាប់សម្រាកព្យាបាល និងសង្គ្រោះបន្ទាន់ ជូនបងប្អូនប្រជាពលរដ្ឋដែល មានជម្ងឺ និងទីទ័លក្រ។
ថរិកាដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្ត ដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់ បងប្អូនសប្បុរសជន ជាគំរូវីរភាព ដ៏ឧត្តុង្គ ឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយ ដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋ ដែល រងទុក្ខលំបាកពិតប្រាកដ។
ឯកឧត្តម ក៏បានប្រសិទ្ធពរ បវរសួស្តី ជូនដល់សប្បុរសជននិងក្រុមគ្រួសារជួបតែពុទ្ធពរ ទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ។
ផ្សាយ:ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥
ដោយ:និពន្ធនាយករងអង្គភាពអាស៊ានដេលី
សៅ វាសនា(HarryVS)


