ស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វេីការ​កត់សម្គាល់​ និងច្រានចោលចំពោះម្ចាស់គណនី Tik​Tok​ ឈ្មោះ តក់តក់ បានបង្ហោះដោយបានសរសេរថា“ក្រសួងមហាផ្ទៃ ថាខេត្តព្រះសីហនុត្រូវបានធានាសន្តិសុខយ៉ាង ល្អ ប្រយ័ត្នបាត់ម៉ូតូ គ្រាន់តែប្រាប់បាត់ម៉ូតូហើយត្រូវបានប៉ូលីសគំរាមមិនឲ្យផុសក្នុងបណ្តាញសង្គមទៀត ព្រោះខ្លាចថ្នាក់លើដឹងពី កង្វះសមត្ថភាពរបស់ពួករា ប៉ូលីសព្រះសីហនុដែលប្អូនខ្ញុំជួបនឹងខ្ញុំ ឮផ្ទាល់ត្រចៀក “.

 

(ខេត្ត​ព្រះសីហនុ)​: ថ្ងៃ​ទី២០ ខែកក្កដា​ ឆ្នាំ២០២៥​ នេះ​ នៅលេីផេកបណ្តាញទំនាក់ទនងសង្គមផ្លូវការរបស់ស្នងការនគរបាលខេត្តព្រះសីហនុ ធ្វេីការ​កត់សម្គាល់​ និងច្រានចោលចំពោះម្ចាស់គណនី Tik​Tok​ ឈ្មោះ តក់តក់ បានបង្ហោះដោយបានសរសេរថា“ក្រសួងមហាផ្ទៃ ថាខេត្តព្រះសីហនុត្រូវបានធានាសន្តិសុខយ៉ាង ល្អ ប្រយ័ត្នបាត់ម៉ូតូ គ្រាន់តែប្រាប់បាត់ម៉ូតូហើយត្រូវបានប៊ូលសគំ រាមមិនឲ្យផ្សក្នុងបណ្តាញសង្គមទៀត ព្រោះខ្លាចថ្នាក់លើដឹងពី កង្វះសមត្ថភាពរបស់ពួករា ប៉ូលសព្រះសីហនុដែលប្អូនខ្ញុំជួបនឹងខ្ញុំ ឮផ្ទាល់ត្រចៀក “​ ខ្លឹមសារទាំងស្រុងដូចខាងក្រោម:

សូម​ សាធារណជន​ ជូនជ្រាប

ខេត្តព្រះសីហនុ ៖ កាលពីពេលថ្មីៗនេះ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃើញគណនី TikTok ឈ្មោះ តក់តក់ បានបង្ហោះដោយបានសរសេរថា“ក្រសួងមហាផ្ទៃ ថាខេត្តព្រះសីហនុត្រូវបានធានាសន្តិសុខយ៉ាងល្អ ប្រយ័ត្នបាត់ម៉ូតូ គ្រាន់តែប្រាប់បាត់ម៉ូតូហើយត្រូវបានប៉ូលីសគំរាមមិនឲ្យផុសក្នុងបណ្តាញសង្គមទៀត ព្រោះខ្លាចថ្នាក់លើដឹងពីកង្វះសមត្ថភាពរបស់ពួកវា ប៉ូលីសព្រះសីហនុដែលប្អូនខ្ញុំជួបនឹងខ្ញុំឮផ្ទាល់ត្រចៀក “

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ សូមជម្រាបជូនថា បន្ទាប់ពី​ឃេីញខ្លឹមសារបង្ហោះខាងលេី​ ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ បានចាត់កម្លាំងធ្វេីការស្រាវជ្រាវលេីករណីខាងលើតែពុំមានដូចអ្វីដែលម្ចាស់គណនីTikTok ឈ្មោះតក់តក់លើកឡើងនោះទេ និងបានព្យាយាមទំនាក់ទំនងទៅគណនី TIK TOK នេះមកធ្វេីការបំភ្លឺ​ និងផ្ដល់ព័ត៌មានបន្ថែមដើម្បីមានមូលដ្ឋានធ្វេីការស្រាវជ្រាវ​ឲ្យបានច្បាស់លាស់ ប៉ុន្តែគណនី​ TIK TOK​ ខាងលេីមិនអាចទំនាក់ទំនង​ និងមិនឆ្លេីយតប។

ស្នងការដ្ឋាននគរ​បាលខេត្តព្រះសីហនុ​ សូមជម្រាបជូនថា​ ប្រសិនបេីប្រជាពលរដ្ឋ​ ភ្ញៀវ​ជាតិ​ និងអន្តរជាតិ​ មានបញ្ហាបាត់សម្ភារ:​ ឬមធ្យោបាយផ្សេងៗ​ សូមដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានដែលបងប្អូនបាត់​ ក្នុងករណីមូលដ្ឋានមិនទទួលពាក្យបណ្ដឹង​ សូមមកដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុតែម្ដង រឺ ទំនាក់នំនងមកកាន់លេខ

* 0977780008 ( ភាសារខ្មែរ )

* 011526677 ( English )

* 011506677( 中文 )

* 011516677 ( 中文 )

* 011822009 ( អគ្គិភ័យ )

* 0977780093 ( អធិការក្រុង )

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមសាធារណជនជ្រាបជាព័ត៍មាន៕

សូមអរគុណ

 

ផ្សាយ​:ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ២០២៥

ប្រភព​:ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ

ដោយ:និពន្ធ​នាយករង​អង្គភាព​អាស៊ាន​ដេ​លី​ និងជាប្រធាន​ប្រចាំ​ខេត្ត​ព្រះសីហនុ.

សៅ​ ​វាសនា​(Harry​VS)

 

 

ព័ត៌មានដែលជាប់ទាក់ទង