សៃវៀនជល់មាន់ធំៗ ៣កន្លែង​ ក្នុងស្រុកស្ទឹងហាវ កំពុងតែបន្លំភ្នែកសមត្ថកិច្ច​ ខណ:ដែលលោកអធិការស្រុកបានត្រឹមតែឆ្លេីយបំភ្លឺថា…(មានវីដេអូ).

(ខេត្តព្រះសីហនុ)​: វាពិតជារឿងដែលមិននឹកស្មានដល់ ថា ស្រុកស្ទឹងហារមានសៃវៀនបញ្ជល់មាន់យ៉ាងធំ សម្បើមបែបនេះ ក្រោយពីរូបថតជាច្រើនសន្លឹកត្រូវ បានប្រជាពលរដ្ឋបញ្ជូនមកកាន់អង្គភាពសារព័ត៌មាន ដើម្បីជួយផ្សព្វផ្សាយដល់ថ្នាក់លើ ដើម្បីធ្វើការទប់ស្កាត់ មនុស្សល្បែង ស៊ីសងប្រភេទនេះដែលរាជ រដ្ឋា ភិបាល កំពុងតែមានចំណាត់ការខ្ពស់ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលបានទម្លាយ រូបភាពមកកាន់អង្គភាពសារព័ត៌មាន (សុំមិនបញ្ចេញ ឈ្មោះ)បានរៀបរាប់ឲ្យដឹងថាសៃវៀនមាន់នេះបានបើក ដំណើរ ការ ជាច្រើនខែមកហើយ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទឹងហាវខេត្តព្រះសីហនុ ដោយបែងចែកជា បីទីតាំងផ្សេងគ្នាក្នុងការចល័តថ្ងៃជល់ ដោយទីតាំង ទី១-នៅអតីតរោងចក្រចំរាញ់ប្រេងក្បែររោងចក្រ ស្ទឹងហាវស្ថិតក្នុងភូមិ 4 សង្កាត់អូត្រេះស្រុកសង្ហារ.ទី 2-នៅផ្លូវច្រកចូលទៅតំបន់តាលះ (ច្រកចូលតាម ក្រោមស្ពានផ្លូវល្បឿន)មានទីតាំងស្ថិតនៅព្រំប្រទល់ ស្រុកស្ទឹងហាវ​ និងក្រុងកំពង់សោម….ទី១-ដែលជាទី តាំងសៃវៀនមានស្តង់ដា ដែលសម្រាប់បញ្ចូលមាន់គូ រថ្លៃៗ ចាប់ផ្តើមពីតម្លៃមួយគួតូចបំផុត 500 500 ដុល្លារឡើង រហូត 5000 ដុល្លាជាង។ប្រភពដដែលបានបន្តទៀតថា ចំពោះមូលហេតុដែលពួកគាត់ទម្លាយរូបភាពទាំងនេះ គឺដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយធ្វើការផ្សាយ ដើម្បីជាប្រភព ព័ត៌មានមួយ ជាដំណឹងឲ្យថ្នាក់ដឹកនាំខាងលើជ្រាប អំពីស្ថានភាពនៅក្នុងមូលដ្ឋាន ដែលហ៊ានអនុញ្ញាតឲ្យល្បែងស៊ីសងនៅក្នុងទឹកដី ដែលផ្ទុយពីរអនុសាសន៍ របស់សម្តេចមហាបបរធិបតីហ៊ុនម៉ាណែតនាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងបំរាមរបស់ប្រមុខក្រសួងមហាផ្ទៃ។

ដោយឡែកយោងតាមប្រភពផ្សេងទៀត មិនផ្លូវការ បានបញ្ជាក់បន្ថែមថា ម្ចាស់សៃវៀននេះ មានឈ្មោះថា តាស្រមូម ដោយសង្ស័យ មានអ្នកមានអំណាចនៅពីក្រោយហើយជារៀងរាល់ថ្ងៃអ្នកទៅលេងទីនោះមានទាំងអ្នកនេសាទ​ ម្ចាស់ទូកនេសាទ​ ប៉ូលីស​ និងប៉េ អឹមក៏មានដែរ។

ជុំវិញករណី​ខាងលេីនេះ អង្គភាព​សារព័ត៌មាន​ យេីងក៏បានតេទៅសុំការបំភ្លឺពីលោក​ រស់​ កី​ អធិការស្រុកស្ទឹងហាវ ដោយលោកអធិការបានបកស្រាយបំភ្លឺថា”ខ្ញុំបានចុះទៅពិនិត្យមេីលជាមួយនឹងលោកអធិការរងរួចហេីយ តែពុំមានឃេីញសៃវៀនជល់មាន់​ ដូចដែលប្រជាពលរដ្ឋប្រាប់នោះទេ”​ ហេីយបានច្រានចោលយ៉ាងដាច់អហិងការថា ក្នុងភូមិសាស្ត្ររបស់គាត់ ក្នុងស្រុកស្ទឹងហាវ​ គឺពុំមានល្បែងស៊ីសងជល់មាន់ បៀ អាប៉ោង ដូចក្នុងរូបភាពដែលប្រជាពលរដ្ឋបានផ្ញេីមកកាន់អង្គភាពសារព័ត៌មាននោះទេ។

ចំពោះរូបភាព ដែលផ្ញើមកកាន់អង្គភាពសារព័ត៌មាននេះគឺជារូបភាព ចាស់ មិនមែនជារូបភាពបច្ចុប្បន្ននោះទេ។ព្រោះនៅពេល ដែលមានករណីលោកលួចជល់មាន់នេះ លោកបាន ដឹកនាំកម្លាំងចុះបង្ក្រាបជាញឹកញាប់។

 

ផ្សាយ​:ថ្ងៃទី​២២ ខែកក្កដា​ ឆ្នាំ២០២៥

អត្ថបទ:SNTV

កែសម្រួល​:អង្គភាព​អាស៊ាន​ដេ​លី

ដោយ:សៅ​ វាសនា

 

 

ព័ត៌មានដែលជាប់ទាក់ទង