ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌ៩ នៅវត្តគិរី ជលសារកោះរ៉ុង ក្រុងកោះរ៉ុង.

(ខេត្តព្រះសីហនុ):កាលពីព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ព្រះសីហន្ត និងលោកជំទាវ និង ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញកាន់បិណ្ឌ នៅវត្តគិរី ជលសារកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោម ពិធីបុណ្យទាំងអស់ចំពោះអ្នក កាន់ព្រះពុទ្ធសាសនា ហើយ ពិធីបុណ្យនេះមាន រយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ ថ្ងៃ១៥រោច ខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។
បន្ទាប់ពីធ្វើកិច្ចបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូប ព្រះ សម្មាសម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាម គន្លង ព្រះធម៌ព្រះសម្មាសម្ពុទ្ធរួច ថ្នាក់ដឹកនាំ ព្រមទាំង មន្ត្រីរាជការ បានរាបបាត វេរប្រគេននូវទ័យ្យទានវត្ថុ ដល់ព្រះសង្ឃ សម្រាប់ ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិស កុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រី រាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុទាំងមូល សូមទទួលបាននូវមគ្គផល់ កុសលផល បុណ្យ តាម សទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវ ពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ផ្សាយ:ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥
ដោយ:សៅ វាសនា









