លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (កម្មវិធីZoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

(ខេត្តព្រះសីហនុ)​: នាទីព្រឹកទី២៣ ខែមេសា ឆ្នាំ២០២៦ លោកឧត្តម​សេនីយ៍​ត្រី​ ហេង​ ​ប៊ុ​នទី​ មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ បានអញ្ជេីញ​ចូលរួមក្នុងកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី តាមរយៈប្រព័ន្ធបញ្ជូនរូបភាពនិងសំឡេង (កម្មវិធីZoom) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងនៅសាលប្រជុំអាគារក្រុមប្រឹក្សាខេត្ត (ជាន់ទី១)៕

កិច្ច​ប្រជុំ​នេះ​ដែរ​ ក៏មាន​ការអញ្ជេីញចូលរួម​ពីសំណាក់​ឯកឧត្តម​អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ ឯកឧត្តម​ ប្រធានក្រុមប្រឹក្សាខេត្ត​ អភិបាលនៃគណ:អភិបាល​ក្រុង/ស្រុក​ទាំង​៦ ឯកឧត្តម​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ និងមន្ត្រីស្ថាប័នជាច្រេីនរូបទៀតផងដែរ៕

កិច្ច​ប្រជុំ​ផ្តោតសំខាន់ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖

១. សេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ឆ្នាំ២០២៧-២០២៩

២. សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា

៣. សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៧-២០២៩

៤. សេចក្តីព្រាងគោលនយោបាយជាតិស្តីពីសកម្មភាពមីន ឆ្នាំ២០២៦-២០៣៥

៥. របាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តវិធានការអន្តរាគមន៍ ជួយអតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ។

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)​

📷​ឧត្តម​សេនីយ៍​ត្រី​ហេង​ប៊ុ​នទី​(FB)​

 

 

ព័ត៌មានដែលជាប់ទាក់ទង