សម្រែកស្រែកទ្រហូរយំ ដង្ហើយហៅរកយុត្តិធម៌ ពីសំណាក់ក្រុមគ្រួសារ១ក្រុម ស្ថិតនៅភូមិ៣ ក្រុងព្រះសីហនុ ដោយសារប្អូនៗបង្កើតប្តឹងតុលាការទាមទារ ដី និងផ្ទះរបស់ពួកគាត់ដែលកំពុងស្នាក់នៅ។(មានវីដេអូ)​

(ខេត្តព្រះសីហនុ): នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី២៣ ខែមេសា ឆ្នាំ២០២៦ អង្គភាពគេហទំព័រASEAN អង្គភាពគេហទំព័រ ASEAN DAILY យើង បានទទួលការសំណូមពរពីគ្រួសារអ្នកមីង ដេង អាង និង​ស្វាមី អុី​វ​ សាយ និងប្អូនប្រុសបង្កើត ដេង ឪ និងភរិយា ប៊ុន ដារី មានទីលំនៅបច្ចុប្បន្នក្រុមទី៨ ភូមិ៣ សង្កាត់លេខ៤ ក្រុង​ព្រះសីហនុ​ខេត្តព្រះសីហនុ ដើម្បីជួយផ្សព្វផ្សាយរឿងរ៉ាវដ៏អយុត្តិធម៌ដែលបានកើតឡើងលើគ្រួសារ គាត់ដោយសារប្អូនៗបង្កើតដែលមានឈ្មោះ លី តេងផុក ដេង វណ្ណា ផេង និ​ ប្តឹងតុលាការដើម្បីទាមទារដី​ និងផ្ទះដែលពួកគាត់ស្នាក់នៅរាល់ថ្ងៃធ្វើជាកម្មសិទ្ធិរបស់ពួកគេទៅវិញ។

បើតាមអ្នកមីង ដេង អាង បានបញ្ជាក់ប្រាប់អង្គភាព ព័ត៌មានថា គាត់ និងស្វាមី បានរស់នៅ និងអាស្រ័យផល លើដីនេះមានទំហំ៧៩៩ម៉ែត្រការ៉េ តាំងពីឆ្នាំ១៩៨៤ មក ម៉្លេះ ហើយបានកសាងបណ្ណកម្មសិទ្ធិជាប្រពន្ធ័ ស្របច្បាប់ ដោយឡែក​ លោក អ៊ីវ សាយ ស្វាមីរបស់អ្នកស្រីជើង អាង បានបញ្ជាក់ជូនអង្គភាពព័ត៌មានយើងបន្តទៀតថា នៅឆ្នាំ១៩៨៤​ ពួកគាត់បានមករស់នៅខេត្តព្រះសីហនុ ជុំគ្នា មានរូបគាត់អ៊ីវ សាយ និងភរិយាឈ្មោះ ដេង អាង, ដេងឪប្អូនថ្លៃ, ដេង និ ប្អូនថ្លៃ,ដេង វណ្ណាប្អូនថ្លៃ និងម្តាយក្មេកឈ្មោះ ហាន គាក់ រូបគាត់ជាអ្នករកស៊ីចិញ្ចឹម គ្រួសារ(អ្នករ៉ាប់រងក្នុងជីវភាពគ្រួសារទាំងស្រុង)។

កន្លងមកដោយរវល់រកស៊ីជួញដូរទៅខេត្តឆ្ងាយៗ ពុំបាននៅផ្ទះជាប់លាប់នោះទេ តែគាត់ក៏បានផ្តល់លុយ ឲ្យម្តាយក្មេកទុកទិញដីម្តងបន្តិចៗ បានជាច្រើនកន្លែង ដោយពុំមានវិវាទអ្វីឡើយ។ ប្អូនៗថ្លៃទាំងអស់រស់នៅ ជាមួយគាត់ហើយរូបគាត់​ និងប្រពន្ធ​ ដេង អាង ជាអ្នករៀបការឲ្យមានគូស្រករហើយថែមទាំងបែងចែកដីឲ្យ ទៀត។

រូបគាត់​ និងប្រពន្ធរស់នៅខាងក្រោយដោយសារប្អូនថ្លៃ ដេង និ រស់នៅនឹងលក់ដូរចាប់ហួយនៅខាងមុខ។ នៅ ឆ្នាំ២០០១​ បានចុះបញ្ជី Pre-Imap គាត់អុីវ សាយ​ ពុំបាន បំពេញទិន្នន័យនោះទេលុះដល់ឆ្នាំ២០១៣ គាត់ក៏បានធ្វើការ ចុះបញ្ជីបំពេញបន្ថែមដីនេះ ដោយចែកចេញជា២ឡូត៍​ដែលមានបណ្ណលេខ18014030865 និង លេខ180104030866 ។

ក្រោយមកដោយខ្លាចប្អូនថ្លៃស្រីឈ្មោះដេង និ យកដី របស់គាត់(អ៊ីវ សាយ) គាត់ក៏ប្រាប់ឲ្យប្អូនថ្លៃស្រីឈ្មោះ ដេង និ ធ្វើលិខិតជួលដីពីគាត់ ពេលនោះឈ្មោះ ដេង និ ក៏ខឹងសម្បារ ហើយកើតរឿងឈ្លោះទាស់ទែងគ្នា រហូតដល់ថ្នាក់ប្តឹងផ្តល់ដល់តុលាការរឿងដីទាំង២ឡូត៍​នេះ រហូតមកដល់បច្ចុប្បន្ន។

គាត់បញ្ជាក់បន្ថែមទៀតថា នៅពេលវាស់វែងធ្វើប្លង់ រឹង គឺមានមន្ត្រីសុរិយោដី មេភូមិ រូបគាត់​ អ៊ីវ​ សាយ ឈ្មោះ ឆាយ ប៊ុន(ប្តីរបស់ដែង វណ្ណា) និងឈ្មោះ មូល សុធា (ប្តីរបស់ដេង និ) ក៏បានចូលរួមវាស់វែងដឹងឮ ទាំងអស់គ្នាដែរ។ហើយតុលាការទាំង៣អាជ្ញាសាលាបានកាត់សេចក្តី ឱ្យគាត់នឹងប្រពន្ធចាញ់ក្តីប្អូនៗហើយការចុះអនុវត្ត ដីកាសម្រេចស្ថាពរឱ្យចុះអនុវត្តរុះរើ និងបណ្តេញ ពួកគាត់ចេញពីដី​ និងផ្ទះដែលពួកគាត់កំពុងស្នាក់អាស្រ័យ រាល់ថ្ងៃនេះឲ្យចុះចេញនៅថ្ងៃទី២៣​ ខែមេសា ឆ្នាំ២០២៦ ព្រឹកនេះ។

ជាចុងក្រោយពួកគាត់ទាំងអស់គ្នា បានធ្វើការសំណូមពរដល់អាជ្ញាធរខេត្ត ក៏ដូចជាសុំកិច្ចអន្តរាគមន៍ ពី ឯកឧត្តម ម៉ាង ស៊ីណេត​ អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​តាមរយ:ការផ្សាយ​របស់​អង្គភាព​សារព័ត៌មាន​យេីង​ ជាពិសេស ស្នើដល់សម្តេចពុក សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និងសម្តេចគតិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត លោកជំទាវបណ្ឌិត ពេជ ចាន់មុន្នី​ ព្រមទាំង​ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជួយ ចាត់មន្ត្រីយុត្តិធម៌ចុះពិនិត្យ និងរកយុត្តិធម៌ជូនគ្រួសារ ពួកគាត់ដោយសេចក្ដីអនុគ្រោះផង ព្រោះសព្វថ្ងៃនេះ គ្រួសារគាត់កំពុងតែរង់នូវភាពអយុត្តិធម៌ជាខ្លាំង។

អង្គភាពសារព័ត៌មានរបស់យើងគ្រាន់តែជាកញ្ចក់ឆ្លុះ បញ្ចាំង និងជាអ្នកនាំសារពីប្រជារាស្ត្រទៅកាន់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ គ្មានចេតនាញុះញង់​ ឫជាន់ពន្លិចភាគីណាឡើយ អង្គភាពយើងរង់ចាំការបំភ្លឺ បកស្រាយគ្រប់ភាគីពន័្ធរៀងរាល់ម៉ោងធ្វើការតាមច្បាប់របបអ្នកសារព័ត៌មាន.សូមអរគុណ!

 

ផ្សាយ​:ថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

 

 

 

ព័ត៌មានដែលជាប់ទាក់ទង