ទឹកលុយបាំងភ្នែកមន្ត្រី ដំរី ងាប់យកចង្អេរបាំងមិនជិតទេ ករណីចាក់ដីចូលមាត់ច្រាំងទន្លេ រំលោភបំពាន ដីចំណីមាត់ច្រាំងទន្លេ សាងសង់សំណង់រឹងបានយ៉ាងគឃ្លើនមិនញញើតនិងច្បាប់

អាងមានលុយមានអំណាចឬយ៉ាងទើបអាចធ្វើបាន ទីតាំងចាក់ដីចូលច្រាំងទន្លេរ ស្ថិតនៅ ភូមិក្បាលជ្រោយ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ចំណែកមន្ត្រីប្រចាំតំបន់កំពុងរក្សាភាពស្ងៀមស្ងាត់ ឬកំពុងដេកលុងលក់ តើការចាក់ដីចូលមាត់ច្រាំងទន្លេខាងលើ មានលិខិតអនុញាត ឬមួយយ៉ាងណា ប្រហែលជាខ្លាចឥទ្ធិពលនិងអំណាចម្ចាស់ទីតាំងខាងលើហើយទេដឹង  សូមមន្ត្រីជំនាញពាក់ព័ន្ធសូមមេត្តាចុះត្រួតពិនិត្យផងទាន។
ផ្សាយចេញថ្ងៃទី២៤ខែមេសាឆ្នាំ២០២៦

ភ្នំពេញ! ករណីចាក់ដីចូលច្រាំងទន្លេរំលោភបំពានយកដីមាត់ច្រាំងទំនេរធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាក់ស្ដែង បន្ទាប់ពីមានសេចក្តីរាយការណ៍ពីរពលរដ្ឋ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រុមការងារសារព័ត៌មានASENA DAILY យើង ខ្ញុំបានចុះទៅដល់ទីតាំងកន្លែងជាក់ស្តែង និងបានឃើញថាពិតជាមានការចាក់ដី សាងសង់សំណង់រឹងរំលោភ ចូលមាត់ច្រាំងទន្លេពិតប្រាកដមែន

អង្គភាពសារព័ត៌មានASENA DAILYយើង សូមធ្វើសេចក្តីរាយការណ៍ជូន ដល់លោកចៅសង្កាត់ព្រែកឯង ពាក់ព័ន្ធទៅនឹងករណីខាងលើ ដោយលោកបានបញ្ជាក់ថា ទីតាំងខាងលើលោកបានដឹងរឿងនឹងដែរ តែលោកមិនបានចុះហត្ថលេខាលើលិខិតស្នាមណាមួយឡើយ ហើយលោកបានបញ្ជូនទៅខណ្ឌ អង្កភាពយើងខ្ញុំបានទំនាក់ទំនងតាមទូរសព្ទទៅកាន់ លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាល ខណ្ឌច្បាអំពៅ លោកថាអត់មានសេវាទេ ហើយអង្គភាពសារព័ត៍មានយើងខ្ញុំ ក៏បានទំនាក់ទំនងតាមតេលេក្រាម លោកបានចូលមើលតែមិនតបសារវិញទេ អង្គភាពសារព័ត៌មានយើងក៏បន្តសាកសួរទៅអ្នកនាំពាក្យរាជធានីភ្នំពេញ តែលោកស្រី ដោ សម្ភស្ស លោកស្រីក៏បញ្ជាក់យ៉ាងច្បាស់ថាពាក់ព័ន្ធរឿងនឹង លោកស្រីមិនបានដឹងរឿងច្បាស់ដែរ ហើយឲ្យទាក់ទងទៅក្រសួងធនធានទឹក។

យោងតាមរូបភាពនិងវីដេអូដែលអង្គភាពសារព័ត៌មានយើង បានចុះថតយករូបភាពបាន និងសូមធ្វើសេចក្តីរាយការណ៍បឋម ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ជ្រាបជាព័ត៌មាន។
តើការចាក់ដី រំលោភបំពានចូលមាត់ច្រាំងទន្លេរំលោភបំពានចូលដីច្រាំងទន្លេខាងលើ រឹងជាងការអនុវត្តច្បាប់  ឬមួយអនុក្រិត្យខ្លាំងជាង ?

យោងច្បាប់ស្តីពីសំណង់, មាត្រា២៦ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាត បើកការដ្ឋានសាងសង់ពីអាជ្ញាធរ មានសមត្ថកិច្ច។
យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងអាងទន្លេ, មាត្រា៨ ដោយបានសាងសង់រំលោភលើដីចំណីមាត់ច្រាំងទន្លេ។  យោងអនុក្រឹត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្តីពីលិខិតអនុញ្ញាតសាងសង់, មាត្រា៨ សាងសង់ដោយពុំមានលិខិតអនុញ្ញាតសាងសង់ ពីអាជ្ញាធរ មានសមត្ថកិច្ច, មាត្រា៣៧ សាងសង់ដោយពុំមានលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ពីអាជ្ញាធរមានសមត្ថកិច្ច។  យោង អនុក្រឹត្យ លេខ ៩៨ អនក្រ.បក ចុះថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៥ យោងតាមអនុក្រិត្យលេខ ២២៤ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ។

អង្គភាពសារព័ត៌មានASEAN DAILY យើងស្នើសុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញសូមមេត្តាជួយបើកបង្ហាញម្ចាស់កម្មសិទ្ធិអចលនទ្រព្យដែលកំពុងសាងសង់សំណង់រំលោភបំពានចំណីដីរដ្ឋដែលមានទីតាំងដូចខាងលើ ហើយកំពុងសាងសង់ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ហើយដីនោះមានទទឹងនិងបណ្ដោយប៉ុន្មានម៉ែត្រដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងខ្ញុំស្មើសុំឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមមេត្តាជួយពិនិត្យមើល ម្ចាស់កម្មសិទ្ធិអចលនទ្រព្យ ដែលចាក់ដីចូលមាត់ច្រាំងទន្លេរំលោភបំពានមាត់ច្រាំងទន្លេ ដែលមានទីតាំងខាងលើ ថាមានប្លង់ស្របច្បាប់ឬមួយយ៉ាងណា ? ហើយដីនោះមានទទឹងនិងបណ្តោយប៉ុន្មានម៉ែត្រ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំស្នើសុំរដ្ឋមន្ត្រី ក្រសួង រ៉ែនិងថាមពលរាជធានីភ្នំពេញជួយស្រាយបំភ្លឺក្នុងករណីខាងលើតើមានសុំច្បាប់អនុញ្ញាតដែរឬទេដោយក្ដីអនុគ្រោះ

អង្គភាពសារព័ត៌មាន ASEAN DAILY យើងស្នើសុំ និងសូមធ្វើសេចក្តីរាយការណ៍ជូនឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាល រាជធានីភ្នំពេញ  និងជាគណៈមេបញ្ជាការឯកភាពគ្រប់គ្រងសម្បត្តិរដ្ឋ សូមមេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យក្នុងករណីខាងលើ ដោយក្តីអនុគ្រោះ។

អង្គភាពសារព័ត៌មានASEAN DAILY យើងខ្ញុំគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធគ្រប់ពេលម៉ោងធ្វើការតាមរបបសារព័ត៌មាន សូមអរគុណ។

ព័ត៌មានដែលជាប់ទាក់ទង