ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងបទល្មើសគ្រឿងញៀន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា.

(រាជធានីភ្នំពេញ)​៖ កាលពី​រសៀលថ្ងៃ​២១ ខែមេសា​ ឆ្នាំ២០២៦​ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលដឹកនាំមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីពង្រឹងការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ស្របសំអាងបទល្មើសគ្រឿងញៀន ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាសភាពចូលរួមពី នាយក-នាយករង មន្ត្រីទាំងអស់ នៃការិយាល័យប្រឆាំងការសម្អាតប្រាក់ របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សមាជិកក្រុមការងារ បសប.ហភ រួមទាំងសមាជិកក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ សរុបចំនួន ២៩រូប (ស្រី ៧រូប) នៅទីស្តីការក្រសួងមហាផ្ទៃ ៕

 

ផ្សាយ​:ថ្ងៃទី​២៤ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ វាសនា​(Harry​VS)

📷អគ្គ​ស្នងការ​នគរបាល​ជាតិ(FB)​

 

 

 

ព័ត៌មានដែលជាប់ទាក់ទង