កម្លាំងកងរាជអាវុហត្ថស្រុកស្ទឹងហាវ ដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗ

(ខេត្តព្រះសីហនុ)​៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង២០:៣០នាទី យប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហាវ ចំនួន០៤នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ឯក គឹម សុខ មេបញ្ជាការរង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវ ដឹកនាំដោយ លោក កុយ សាមឌី អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងហាវ បានដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗ នៅ ចំណុចរង្វង់មូលអូរត្រេះ ស្ថិតក្នុងក្រុមទី១ ភូមិ១ ឃុំអូរត្រេះ ស្រុក ស្ទឹងហាវ ខេត្តព្រះសីហនុ៕

ការដាក់គោលដៅ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ និងស្វែងរកបទល្មើសផ្សេងៗ​នេះគឺធ្វេីឡេីងក្នុងគោលបំណងធានាអោយបាននូវ សុខសន្តិភាព សុវត្ថិភាព​ ​ ស្ថេរភាពសង្គម និងលុបបំបាត់អោយរាល់បទល្មេីសជាក់ស្តែង ស្របតាមគោលនយោបាយរបស់ប្រុមុខរាជរដ្ឋាភិបាល ភូមិ/ឃុំ/ស្រុក​ មានសុវត្ថិភាពដែលមានទាំង ៧ចំនុច៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង