ឯកឧត្តម ខូយ រីដា អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ អញ្ជើញ​ជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ​ និងបន្តចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីករ នៅផ្សារត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់៕

(ខេត្តពោធិ៍សាត់)៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាព្រឹក​ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបន្តជួយជ្រោមជ្រែង សាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ ដែលស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ឆ្លៀត​ក្នុងឨកាស​នោះ​ ឯកឧត្តម ខូយ រីដា​ អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់​ បានធ្វេីការកោតសរសើរ អ្នកគ្រូនាយិកា និងអ្នកគ្រូ លោកគ្រូ ដែលបានចូលរួមថែរក្សាបរិស្ថាន អនាម័យក្នុងបរិវេណសាលាបានយ៉ាងល្អ និងកំពុងកែប្រែ មុខមាត់​ក៏ដូចជាសោភ័ណភាពសាលារៀនជាបណ្តើរៗ និងសង្ឃឹមថាទៅថ្ងៃអនាគត សាលានេះនឹងក្លាយជាសាលាស្ដង់ដាគំរូនៅក្នុងស្រុកដែលអាចប្រកួតប្រជែងទៅនឹងសាលាដ៏ទៃទៀត។

នៅវេលាថ្ងៃដដែលនោះដែរ បន្ទាប់ពីជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សា សម្តេចឪ សម្តេចម៉ែ រួចមក ឯកឧត្តម អភិបាលខេត្ត ក៏បានបន្តដំណេីរចុះជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអាជីករ នៅផ្សារត្រពាំងជង ស្ថិតនៅស្រុកបាកាន ខេត្តពោធិ៍សាត់​ ប្រកបដោយភាពស្និទ្ធិស្នាល និងរួសរាយ​រាក់ទាក់៕

 

ផ្សាយ​:ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ទូរទស្សន៍​ពោធិ៍សាត់​(FB)

 

ព័ត៌មានដែលជាប់ទាក់ទង