ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Kazuko Ishigiki នាយិកាប្រចាំតំបន់ នៃ អង្គការសហប្រជាជាតិ ដើម្បីលំនៅដ្ឋានមនុស្សជាតិ (UN-Habitat) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។

(ខេត្តព្រះសីហនុ) រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Kazuko Ishigiki នាយិកាប្រចាំតំបន់ នៃ អង្គការសហប្រជាជាតិ ដើម្បីលំនៅដ្ឋានមនុស្សជាតិ (UN-Habitat) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក។
ក្នុងជំនួបនេះនារសៀលនោះដែរ ឯកឧត្តម អភិបាលខេត្តក៏ បានបង្ហាញពីសក្តានុពលសេដ្ឋកិច្ចដ៏សម្បូរបែបរបស់ខេត្ត ដែលជាខេត្ត ស្នូលនៃតំបន់ឆ្នេរ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ ទម្រង់ (ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស) កំពង់ផែទឹកជ្រៅ ដែលមានសមត្ថភាពទទួលនាវាខ្នាតយក្ស និងផែនការ អភិវឌ្ឍខេត្តឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ឯកឧត្តម បានថ្លែងអំណរគុណដល់អង្គការ UN-Habitat ដែលបានជួយជ្រោមជ្រែងកន្លងមកលើគម្រោងអភិរក្សព្រៃ កោងកាង ការគ្រប់គ្រងសំណល់រឹង គំនិតផ្តួចផ្តើមទីក្រុង ឆ្លាតវៃ (Smart City) និងការសាងសង់ប្រព័ន្ធលូបង្ហូរទឹក នៅស្រុកព្រៃនប់។ ទន្ទឹមនឹងនេះ ឯកឧត្តមបានស្នើឱ្យអង្គការ បន្តគាំទ្រគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមានភាពធន់នឹង អាកាសធាតុ និងប្រព័ន្ធរំដោះទឹកភ្លៀងបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ជាការឆ្លើយតប លោកស្រី Kazuko ISHIGAKI បាន សម្តែងការកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័ស របស់ខេត្តព្រះសីហនុ។ លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ UN-Habitat ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជា មួយរដ្ឋបាលខេត្ត លើការងារសំខាន់ៗចំនួនបីគឺ៖ ការប្រែ ប្រួលអាកាសធាតុ ការគ្រប់គ្រងសំណង់ និងការអភិវឌ្ឍ ទីក្រុងឆ្លាតវៃ ដើម្បីរួមចំណែកប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ និងទីក្រុងបៃតងនាពេលអនាគត។
ផ្សាយ:ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦
ដោយ:សៅ វាសនា(HarryVS)
📷មន្ទីរព័ត៌មានខេត្តព្រះសីហនុ















