ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានអនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីពិនិត្យ និងសម្រេចលេីសំណេីរសុំ​ ២គម្រោង…

(ខេត្តព្រះសីហនុ)​: នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈ អភិបាលខេត្តព្រះសីហនុ​ និងជាប្រធាន អនុគណៈកម្មាធិការវិនិយោគខេត្ត បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បី ពិនិត្យ និងសម្រេចលេីសំណេីរ សុំ​២គម្រោង៖

-លើសំណើសុំនាំចូលពន្ធគយ អាករពិសេស អាករ តម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវគ្រឿងម៉ាស៊ីន បរិក្ខាផលិតកម្ម និងវត្ថុធាតុដើម របស់ក្រុមហ៊ុន FORCOME (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់ អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

-លើការស្នើសុំចុះបញ្ជីជាគម្រោងវិនិយោគមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ក្រុមហ៊ុន SHV Manufacturing (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។

 

ផ្សាយ​:ថ្ងៃទី​២៩ ខែមេសា​ ឆ្នាំ២០២៦

ដោយ​:សៅ​ ​វាសនា​(Harry​VS)

📷​ម៉ាង​ស៊ីណេត​/Mang​Sineth

 

ព័ត៌មានដែលជាប់ទាក់ទង